លោក Donald Trump រិះគន់ការចោទប្រកាន់ពាក់ព័ន្ធការបោះឆ្នោតមុនថ្ងៃឡើងសវនាការនៅថ្ងៃនេះ

2023/08/03 04:32:34 pm        356

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការចោទប្រកាន់មកលើរូបលោកពីបទសមគនិតដើម្បីបង្វែរលទ្ធផលឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ នៅមុនពេលលោកបង្ហាញមុខនៅតុលាការ។ 

លោកបានសរសេរលើបណ្ដាញសង្គម ថា ការចោទប្រកាន់មិនធ្លាប់មានបែបនេះ បង្ហាញ ភាពពុករលួយ រឿងអាស្រូវ និងការបរាជ័យរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។  

សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ។ 

លោក Trump បានប្រឈមរួចទៅហើយចំពោះករណីចោទប្រកាន់ព្រហ្មទណ្ឌចំនួនករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការសម្រាប់ការដណ្ដើមតំណែងសេតវិមាននៅឆ្នាំក្រោយ។ 

ប៉ុន្តែករណីជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត  ដែលលោកត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាករណីធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបទចោទប្រកាន់ទាំងអស់ប្រមាណ៧៧ករណី។  

នៅក្នុងលិខិតសរសេរជាអក្សរធំទាំងអស់ដែលបានបង្ហាញនៅលើបណ្ដាញសង្គម Truth របស់លោក កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump ដែលបានស្ថិតនៅទីក្រុង Bedminster រដ្ឋ New Jersey ដែលជាទីតាំងក្លឹបវាយកូនហ្គោលរបស់លោក បានថ្ងែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកដោយនិយាយថា ខ្ញុំពុំដែលទទួលបានការគាំទ្រច្រើនបែបនេះទេពីមុខមកទេ។  

នៅក្នុងការបង្ហោះសារផ្សេងទៀតរបស់លោក លោកបានវាយប្រហារចំៗលើបេក្ខភាពប្រធានាធិបតី គូប្រជែង របស់លោក មកពីគណបក្សសាធារណរដ្ឋ ដូចជា អតីតអនុប្រធានាធិបតីរបស់លោក គឺ Mike Pence និងអភិបាលរដ្ឋ Florida លោក Ron DeSantis៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm