ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបានកើនឡើងដល់៦៣នាក់ ខណៈលោកនាយករដ្ឋមន្ត្រី សេបាសសារីហ្វ (Shehbaz Sharif) បាននិយាយថា ជនជាតិ អាហ្វហ្គានីស្ថាន បានជាប់ពាក់ព័ន្ធក្នុងកាវវាយប្រហារសម្លាប់រង្គាលនាពេលថ្មីៗនេះ ។
ការបំផ្ទុះកាលពីថ្ងៃអាទិត្យ បានដាក់គោលដៅលើក្រុមអ្នកចូលរួមនៅឯការប្រមូលផ្ដុំមួយសម្រាប់គណបក្សនយោបាយសាសនា ចាមីអាត អ៊ូឡេម៉ាអ៊ី-អ៊ីស្លាម (JUI-F) ក្នុងសុ្រកកុលសម្ព័ន្ធបាជួ (Bajaur) ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន ។
យោធាប៉ាគីស្ថានធ្លាប់បានប្រើពេលជាច្រើនឆ្នាំប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ ប៉ាគីស្ថាន ក្នុងតំបន់នេះ មុនពេលប្រកាស ពីការបោសសម្អាតក្រុមឧទ្ទាមនៅក្នុងស្រុកមួយនេះ កាលពីឆ្នាំ២០១៦ ។
លោកលីអាតខ្វាត អាលី (Liaquat Ali) អ្នកនាំពាក្យមន្ទីរពេទ្យរដ្ឋក្នុងស្រុកបាជួ បាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន៦៣នាក់ បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាដនេះ។
យោងតាមមន្ត្រីមួយរូបនៅមន្ទីរពេទ្យ បាននិយាយថា មនុស្សចំនួន១២៣នាក់ ផ្សេងទៀត ដែលបានរងរបួសក្នុងការវាយប្រហារជិតព្រំដែនអាហ្វហ្គានីស្ថាន កំពុងត្រូវបានសម្រាកព្យាបាល។
ក្រុមរដ្ឋអ៊ីស្លាម ISIL(អាយស៊ីល) បានអះអាង ថាខ្លួនជាអ្នកវាយប្រហារដោយគ្រាប់បែក ទៅលើការប្រមូលផ្ដុំ របស់ក្រុមអ្នកគាំទ្រគណបក្ស JUI-Fនេះ ដោយប្រើខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាដ បំពាក់គ្រាប់បែបជាប់អាវកាក់៕

