ការ​អបអរសាទរ​ផ្ទុះឡើង​ទូទាំង​តំបន់​ហ្គា​ហ្សា ខណៈ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន

2021/05/21 04:39:52 pm        436

ហ្គាហ្សា៖ ​សំឡេង​ហ៊ោកញ្ជ្រៀវ ​និង​កញ្ចែ​បាន​លាន់​លឺ​រំពង​នៅ​ទូទាំង​ទីក្រុង​ហ្គា​ហ្សានៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ត្រូវ​នឹង​យប់​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​សកល ខណៈ​បទ​ឈប់​បាញ់​មួយ​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស​បាន​ចូល​ជា​ធរមាន​។​

​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅកាន់​តាម​ដង​ផ្លូវ​នានា ​ដើម្បី​អបអរសាទរ​ការបញ្ចប់​អរិភាព បន្ទាប់ពី​ជម្លោះ​រយៈពេល ​១១​ថ្ងៃដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់​។ បទ​ឈប់​បាញ់​នេះ​បាន​ចាប់ផ្ដើម​នៅ​ម៉ោង​ ២០និង​០០នាទី​ត្រូវ​នឹង​ម៉ោង​ ២៣និង​០០​នាទី​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​សកល ​បន្ទាប់ពី​ទាំង​ភាគី​អ៊ីស្រាអែល ​និង​ក្រុម​ហា​ម៉ាស់​បាន​ទទួល​យក​សំណើ​របស់​អេ​ហ្ស៊ី​បដើម្បី​បញ្ចប់​អំពើ​ហិង្សា​។ ​យោង​តាម​ក្រសួងសុខាភិបាល​ហ្គា​ហ្សា​ឲ្យ​ដឹង​ថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​យ៉ាង​ហោច​ណាស់ ​២៣០​នាក់បាន​ស្លាប់រួម​ទាំង​កុមារ ​៦៥​នាក់ និង​ស្ត្រី​ ៣៩​នាក់​អំឡុង​ជម្លោះ ខណៈ​ដែល​មាន​មនុស្ស​ ១,៧១០នាក់រង​របួស​។ ​មនុស្ស ​១២​នាក់​បាន​ស្លាប់​នៅ​អ៊ីស្រាអែល រួម​ទាំង​ក្មេង​ប្រុស​អាយុ ​៥​ឆ្នាំ និង​ក្មេង​ស្រី​អាយុ​ ១៦​ឆ្នាំបាន​ស្លាប់​។​ ​ទាំង​អ៊ីស្រាអែល​ ទាំង​ក្រុម​ហាម៉ាស់​ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា បាន​ទទួលយក​កិច្ចព្រមព្រៀង​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់ ​ដោយ​ប្រទេស​អេ​ហ្ស៊ី​បនៅ​ម៉ោង ​២​និង​០០​នាទី​ថ្ងៃ​សុក្រ​ម៉ោង​នៅ​មជ្ឈិមបូព៌ា​ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​បង្ហូរ​ឈាម​រយៈពេល​ ១១​ថ្ងៃ​។

​ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu​ បាន​ប្រកាស​ថា គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​បាន​អនុម័ត​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ លើ​បទ​ឈប់​បាញ់​សម្រប​សម្រួល​ដោយ​អេ​ហ្ស៊ី​បជាមួយ​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​។​ ការសម្រេចចិត្ត​នេះ​មាន​ឡើងបន្ទាប់​ពី​ការពិភាក្សា​រយៈពេល​ ២​ម៉ោង​កន្លះ និង​បាន​អនុម័ត​ជា​ឯកច្ឆ័នដោយ​ក្រុម​រដ្ឋមន្ត្រី នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm