កីឡា​ទូក​បាន​កំណត់​ទីលាន​ប្រកួត​ស៊ី​ហ្គេម​ដើម្បី​ស្នើសុំ​ការសម្រេច​ពី​ប្រមុខ​ CAMSOC

2021/05/21 04:59:14 pm        127

​កីឡា​ទូក៖ កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ត្រូវ​បាន​កំណត់​ទីតាំង​នៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេម ដើម្បី​ស្នើសុំ​ការសម្រេច​ចុងក្រោយ​ពី​ស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​គណៈ​កម្មការ​ជំនាញ​ CAMSOC ​កាលពី​ថ្មីៗ។​

​ការកំណត់​ទីតាំងនៃ​ទីលាន​ប្រកួត​កីឡា​ទូក​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​របស់​គណៈ​អចិន្ត្រៃយ៍ CAMSOC ​ក្នុង​សប្ដាហ៍​នេះ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​ដោយ​ផ្ដោត​សំខាន់​លើ​ការកំណត់​ទីលាន​ប្រកួត​សេសសល់​កីឡា ២​ប្រភេទគឺ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​ប្រពៃណី​ខ្នាត​អន្ដរជាតិ និង​កីឡា​បាញ់​កាំភ្លើង។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​បញ្ជាក់​ថា ចំពោះ​ទីតាំងនៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេមលើ​ប្រភេទ​កីឡា​ទូក បាន​សម្រេច​យក​ទីតាំងនៅ​ខេត្ត​កំពត​ដដែល បន្ទាប់ពី​គណៈកម្មការ​ជំនាញបាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ទីតាំង​មួយទៀតនៅ​ជាយក្រុង​ភ្នំពេញ។ ក្រោយ​ពិភាក្សា​ជាមួយ​សហព័ន្ធ​សាមី​រួច សហព័ន្ធ​បាន​ឯក​ភាព​កំណត់​យក​ទីលាន​ប្រកួត នៅ​មជ្ឈមណ្ឌល​កីឡា​លើទឹក​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំ​ពិក​កម្ពុជានៅ​ខេត្ត​កំពត​តែម្ដង។​

​ទន្ទឹម​ជាមួយគ្នា កិច្ចប្រជុំ​គណៈ​អចិន្ដ្រៃយ៍​ CAMSOC ​ក៏បាន​ពិភាក្សា​ជាមួយ​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា ហើយ​បាន​ធ្វើ​ការកំណត់​ទីតាំងនៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេម ដោយ​សហព័ន្ធ​បាន​ឯកភាព​រៀបចំ​ការប្រកួត​នៅ​ខេត្ត​ព្រះសីហនុ ជាមួយ​ប្រភេទ​កីឡា​ទូកក្ដោង និង​កីឡា​ម៉ូតូ​ទឹក​ដែរ។ នេះ​គឺជា​ប្រភេទ​កីឡា​ចុងក្រោយដែល​គណៈ​អចិន្ដ្រៃយ៍​ CAMSOC ​បាន​ប្រជុំ​ពិភាក្សាអំពី​ការកំណត់​ទីលាន ដើម្បី​ធ្វើ​របាយការណ៍​រួម​បញ្ជូន​ទៅ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​សម្រេច​ចុងក្រោយ​នា​ពេល​ឆាប់ៗ​ខាងមុខ។​ ​គួរ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍​ CAMSOC ​រយៈពេល ២​សប្ដាហ៍​ចុងក្រោយបាន​ផ្ដោត​សំខាន់​លើ​ការកំណត់​ទីតាំង នៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុង​នោះ​ CAMSOC ​បាន​កំណត់​ទីតាំង​ចំនួន ៥​ធំៗ​ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ចំនួន ៤០​ប្រភេទរួមមាន​ទីតាំង​រាជធានី​ភ្នំពេញ ដែល​ប្រមូលផ្ដុំ​ដោយ​ការប្រកួត​ច្រើន​ប្រភេទ​កីឡា​ជាងគេ ពិសេស​ពិធី​បើក​-​បិទ, ខេត្ត​សៀមរាប, ខេត្ត​ព្រះសីហនុ, ខេត្ត​កំពត និង​ខេត្ត​កែប ខណៈ​ទីតាំង​នីមួយៗរង់​ចាំ​តែ​ការសម្រេច​ចុងក្រោយ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប៉ុណ្ណោះ។​

​គួរ​ដឹង​ថា គិត​ត្រឹម​ថ្ងៃនេះ​កម្ពុជា​សល់​ពេល​ជាង​ ៧០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​គ្រោង​ប្រារព្ធ​ពិធី​បើកផ្លូវ​ការនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        130
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        143
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm