ផ្លូវបេតុងថ្មីមួយខ្សែ នឹងស្ថាបនារួចរាល់ជូនពលរដ្ឋប្រើប្រាស់ នៅពេលខាងមុខ

2023/08/03 08:11:50 pm        406

ភ្នំពេញ៖ សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែបន្ថែមទៀតហើយ គឺផ្លូវ57BT ដែលបាននឹងកំពុងដំណើរការដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្ថាបនាជាផ្លូវបេតុងថ្មី លើផ្លូវចាស់ដែលមានសភាពចាស់ទ្រុតទ្រោម ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ បានប្រាប់ BTV ឱ្យដឹងថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះ មានប្រវែង៣៥៧ម៉ែត្រ ​មានទទឹង០៥ម៉ែត្រ ក្នុងនោះចែកចេញជា២គម្រោង គឺការដាក់ប្រព័ន្ធលូបង្ហូរទឹកដែលមានមុខកាត់៨តឹក ជា​គម្រោងរបស់ថ្នាក់ខណ្ឌ និងគម្រោងទី២ គឺដាក់ចាក់ផ្លូវបេតុង គឺជាមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ ។

លោកចៅសង្កាត់បន្តថា សមិទ្ធផលនេះ គឺជាការតបស្នងទៅកាន់​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់​សំឡេងឆ្នោត ដែលពួកគាត់ បានបោះឆ្នោតគាំទ្រលើគណបក្សប្រជាជនកម្ពុជា ​ដូច្នោះហើយ ក្នុង​នាមអាជ្ញាធរ គឺមិនធ្វើឱ្យពលរដ្ឋខកចិត្ត​ ឬអស់ជំនឿចិត្តនោះឡើយ ​គឺនឹងខិតខំ​ប្រឹងប្រែង​បន្តសកម្មភាពជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ ​និងបន្តសកម្មភាពអភិវឌ្ឍន៍​ឥតឈប់ឈរ នៅក្នុងមូលដ្ឋាន ។

ពលរដ្ឋរស់នៅលើបណ្តោយផ្លូវខាងលើ ​ក៏ដូចជាប្រជាអ្នកដំណើរដែលឧស្សាហ៍ឆ្លងកាត់ បាន​បង្ហាញក្តីសប្បាយរីករាយ​ ដែលក្រុមអាជ្ញាធរ ​បានជួយ​គិតគូរ​ជួសជុល​ និងស្ថាបនាផ្លូវឱ្យ​បាន​ស្អាតល្អជូនពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា ។

ពលរដ្ឋបន្តថា ពួកគាត់រីករាយចំពោះការអភិវឌ្ឍន៍ ព្រោះពួកគាត់បានបោះឆ្នោតគាំទ្រ​ជូន​គណបក្សប្រជាជនកម្ពុជា​ ដើម្បីឱ្យគណបក្សបានដឹកនាំ​ប្រទេសជាតិ បន្តបោះជំហាន​ឈានទៅរកការអភិវឌ្ឍន៍​កាន់តែខ្លាំងខ្លាបន្ថែម ។

ពលរដ្ឋបន្តថា ​នៅពេលមានផ្លូវបេតុងថ្មី ​ពួកគាត់ងាយស្រួលក្នុងការចរាចរណ៍ធ្វើដំណើរទៅមក ក៏ដូចជាងាយនឹងប្រកបរបរលក់ដូរ ​និងរកស៊ីទទួលទាន​បានកាន់តែប្រសើរឡើង ព្រោះនៅ​ពេលមាផ្លូវស្អាតល្អ ​ប្រាកដជាមានពលរដ្ឋធ្វើដំណើរទៅមក​ខ្វាត់ខ្វែង​ច្រើនជាក់​ជាមិនខានឡើយ ។ ពលរដ្ឋ បន្ថែមថា អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះ​ គឺផ្លូវមួយខ្សែនេះ បានដាក់​ប្រព័ន្ធបង្ហូរទឹកដែលមានមុខកាត់ធំជាង​ប្រព័ន្ធលូចាស់ ​ដូច្នោះហើយវាអាចធានាបានចំពោះការ​មិនអាចជន់លិចផ្លូវក្នុងរយៈពេលយូរនោះទេ ​នៅរៀងរាល់ពេលមានភ្លៀងធ្លាក់ខ្លាំង ឬរដូវរស្សា ចូលមកដល់នោះ ។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះ ​បានចាប់ផ្តើមដំណើរការដាក់ប្រព័ន្ធលូ ​កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៣ ហើយក្រោយការដាក់ប្រព័ន្ធ​លូ​ត្រូវបានបញ្ចប់ ​ការចាក់ផ្លូវបេតុង នឹង​ចាប់ផ្តើមភ្លាមៗតែម្តង ​ដើម្បីឱ្យផ្លូវនេះឆាប់​បានរួចរាល់​សម្រាប់​ពលរដ្ឋ​ទាំងក្នុង និងក្រៅតំបន់​អាចទទួលបានសម្រាប់ការប្រើប្រាស់​ជាប្រយោជន៍រួមទាំងអស់គ្នា ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm