ព្យុះទីហ្វុង Khanun សម្លាប់មនុស្ស២នាក់និងកាត់ផ្តាច់អគ្គីសនីដល់លំនៅឋាន១៦៦.០០០ខ្នងនៅជប៉ុន

2023/08/03 08:41:46 pm        102

ជប៉ុន៖ លំនៅឋានប្រមាណ១៦៦.០០០ខ្នងទៀត នៅកោះOkinawa និងខេត្ត Kagoshima ( កាហ្កូស៊ីម៉ា)នៅប្រទេសជប៉ុនភាគនិរតី គ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈព្យុះទីហ្វុង Khanun កំពុងវាយបក់យឺតៗ បានបន្តនាំយកភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់មានសន្ទុះខ្លាំង កំពុងអូសបន្លាយពេលនៃការបំផ្លាញខ្លាំង។ 

យោងតាមទីភ្នាក់ងារឧត្តុនិយមជប៉ុន បានឲ្យដឹងថា ព្យុះនៅសមុទ្រចិនខាងកើត កំពុងបក់ឆ្ពោះទៅកាន់ភាគពាយព្យ ក្នុងល្បឿនយឺតដោយមានសន្ទុះ ២២២គីឡូម៉ែត្រក្នុងមួយម៉ោង។ 

សារព័ត៌មាន NHK បាននិយាយថា មនុស្ស២នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ នៅកោះ Okinawa ជាគោលដៅទេសចរណ៍ដ៏ពេញនិយម មានចម្ងាយ១.៦០០ គីឡូម៉ែត្រភាគនិរតី រដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុនគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាម ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យដឹងថា មនុស្សសរុប ៤១នាក់នៅខេត្តកោះOkinawa និងខេត្ត Kagoshima បានរងរបួស។

អាកាសយានដ្ឋាន Naha ស្ថិតនៅរដ្ឋធានីរបស់កោះ Okinawa និងច្រកចូលធំទៅកាន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រីយ បានបន្តប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទរយៈពេល២ថ្ងៃ។ ក្រសួងដឹកជញ្ជូននិយាយថា ទោះជាយ៉ាងណា ជើងហោះហើរចំនួន២០៤ ត្រូវបានលុបចោល។

ព្យុះទីហ្វុង Khanun បានបង្ខំឲ្យសាលារៀន និងអាជីវកម្មជាច្រើនកន្លែង បិទទ្វារ នៅកោះតៃវ៉ាន់ភាគខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយជើងហោះហើរអន្តរជាតិចំនួនជិត៤០ កំពុងត្រូវបានលុបចោល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm