ស៊ីឃ្យូអេស (CQS) ត្រូវបានទទួលស្គាល់ថា ជានិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា

2023/08/03 10:19:29 pm        112

ភ្នំពេញ៖ តាមរយៈភាពជាដៃគូជាមួយ សហភាពអឺរ៉ុប (EU) និងអង្គការ UNIDO រដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQS ដែលជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល។

ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ក្រោយចប់ពិធីប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញា CQS នៅព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២៣នេះថា CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលជលផល តាមរយៈគម្រោង CAPFISH-Capture។ ឯកឧត្តម បានឲ្យដឹងទៀតថា ប្រព័ន្ធវិញ្ញាបនបត្រ CQSនេះដែរ ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ផល ផលិតផលជលផលកម្ពុជា ការពារសុខភាពសាធារណៈ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។

នៅក្នុងពិធីនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដើម្បីធានាបានទំនុកចិត្ត និងសុចរិតភាពនៃប្រព័ន្ធវិញ្ញាបនបត្រ CQS រដ្ឋបាលជលផល និងអង្គការ UNIDO ដោយមានជំនួយបច្ចេកទេសពីក្រុមហ៊ុនប្រឹក្សាយោបល់ បានរៀបចំបង្កើតបទបញ្ញត្តិ គោលការណ៍ណែនាំបច្ចេកទេស និងឯកសារពាក់ព័ន្ធនានាប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បានបញ្ជាក់ថា សវនករដែលជាមន្ត្រីរបស់រដ្ឋបាលជលផល និងស្ថាប័នរដ្ឋផ្សេងទៀតត្រូវបានបណ្តុះបណ្តាល និងមានគុណវុឌ្ឈគ្រប់គ្រាន់សម្រាប់ធ្វើសវនកម្ម CQS។

ដោយឡែក លោក ប្រាយអែន ហ្វ័រណារី (Bryan FORNARI) ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈការបំពេញការងារ និងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន យើងអាចរួមចំណែកផ្តល់ធានាឲ្យមាននូវផលិតផលមានគុណភាពស្របតាមស្តង់ដារ មានសុវត្ថិភាព បើកចំហឱកាសក្នុងការធ្វើធុរកិច្ចបានកាន់តែប្រសើរ ជាពិសេសផ្តល់ការងារសមរម្យនៅក្នុងអាជីវកម្មម្ហូបអាហារ។កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយការពារអ្នកប្រើប្រាស់ពីហានិភ័យផ្នែកសុខភាពផ្សេងៗ។លោកបន្ថែមថា កម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាប័ន្នក្រោមថវិកាគាំទ្ររបស់ សហភាពអឺរ៉ុប នៅតែបន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពសុវត្ថិភាព ម្ហូបអាហារ។ ការណ៍នេះ នឹងជួយឱ្យផល ផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។

សូមបញ្ជាក់ថា សម្រាប់ជុំទី១ នៃការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQSនេះ រដ្ឋបាលជលផល បានប្រគល់វិញ្ញាបនបត្រដល់សហគ្រាសចំនួន ៨ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ស្របតាមលក្ខខណ្ឌតម្រូវនៃ CQS រួមមាន៖ សហគ្រាសលាងឡេង, សហគ្រាសផលិតទឹកត្រីនីអៀងណេង, សិប្បកម្មសំណាង សុធា, សហគ្រាសហូមថេសហ្វូត, សហគ្រាសភ្នំពេជ្រប៊ុន, សហគ្រាសធឿនស្រី, សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្មកែច្នៃហេងហ៊ត់៕ ដោយ ៖ បូរ៉ារី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm