ការទទួលស្គាល់ភាសាសញ្ញារបស់ប្រទេសអាហ្វ្រិកខាងត្បូង ផ្ដល់ក្តីសង្ឃឹមថ្មី សម្រាប់មនុស្សគថ្លង់

2023/08/04 02:24:19 am        339

លោក Bongumusa Manana ជានិស្សិតគថ្លង់វ័យ ១៩ឆ្នាំ ដែលសិក្សានៅទីប្រជុំជន ក្នុងទីក្រុង Johannesburg មើលឃើញថា ការសម្រេចរបស់ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការទទួលស្គាល់ភាសាសញ្ញាជាភាសាផ្លូវការ គឺការទំលុះនូវរបាំងដ៏ធំមួយ ដែលមិនត្រឹមតែនឹងជួយឲ្យរូបគេបានចូលរៀន នៅសកលវិទ្យាល័យប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យសុបិនរបស់គេក្លាយជាការពិតទៀតផង។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានចុះហត្ថលេខាលើច្បាប់ឲ្យចូលជាធរមាន កាលពីខែមុន ដោយទទួលស្គាល់សញ្ញាជាភាសាផ្លូវការទី១២ របស់ប្រទេស រួមជាមួយភាសាអង់គ្លេស អ៊ីស៊ីហ្សូលូ (isiZulu) អាហ្រ្វិក និងផ្សេងៗទៀត ដើម្បីជួយការពារសិទ្ធិមនុស្សគថ្លង់ និងលើកម្ពស់ការរួមបញ្ចូលឲ្យកាន់តែប្រសើរឡើង។

លោក Manana បាននិយាយជាភាសាសញ្ញា នៅឯសាលា Sizwile សម្រាប់មនុស្សគថ្លង់ នៅក្រុង Dobsonville រដ្ឋ Soweto ថា៖ «ពីមុនបញ្ហាប្រឈម គឺនៅពេលដែលយើងទៅប៉ុស្តិ៍នគរបាល ឬជិះតាក់ស៊ីមីនីប៊ឺស (Minibus) ដោយវាមានការលំបាកខ្លាំងណាស់ ក្នុងការទំនាក់ទំនង។

រូបគេបានធ្វើភាសាសញ្ញាឲ្យដឹងបន្ថែមទៀតថា៖ «មុនពេលភាសាសញ្ញានេះ គឺជាភាសាផ្លូវការនោះ ប្រាកដណាស់មិនអាចចូលទៅទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត»។

យ៉ាងណាក្ដី អាហ្រ្វិកខាងត្បូងមានសាលាគថ្លង់ប្រហែល ៤០កន្លែងប៉ុណ្ណោះ ហើយមានគ្រឹះស្ថានឧត្តមសិក្សាមួយដែលអាចដំណើរការបានពេញលេញសម្រាប់មនុស្សគថ្លង់ ដែលមានន័យថា នៅមានការងារជាច្រើនត្រូវធ្វើ ដើម្បីធ្វើឲ្យលទ្ធភាពទទួលបាននោះប្រសើរឡើង។

អ្នកនាង Andiswa Gebashe ដែលជាសកម្មជនភាសាសញ្ញាអាហ្រ្វិកខាងត្បូង និងជាអតីតអ្នកបកប្រែភាសាជូនលោក Ramaphosa បាននិយាយថា៖ «ភាសាសញ្ញាជាភាសាដ៏សម្បូរបែប និងស្រស់ស្អាត ប៉ុន្តែយើងត្រូវការមនុស្សដែលនឹងត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍវាបន្ថែមទៀត»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm