តារាល្បីឈ្មោះដែលមានចំនួនអ្នកតាមដានរាប់លាននាក់នៅលើបណ្តាញសង្គមវីដេអូ YouTube, Jake Paul នឹងឡើងសង្វៀនប្រដាល់ទៀតហើយ ដោយនឹងជួបជាមួយអតីតកីឡាករ UFC, Nate Diaz ថ្ងៃសៅរ៍នេះនៅទីក្រុង Dallas រដ្ឋតិចសាស សហរដ្ឋអាមេរិក។
Jake Paul វ័យ ២៦ ឆ្នាំបានឡើងសង្វៀនប្រដាល់ ៩ លើកហើយតាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៩ តែចុងក្រោយបំផុតទើបតែចាញ់ Tommy Fury កាលពីខែកុម្ភៈ។

ព្រឈមមុខគេពេលថ្លឹងទំងន់ព្រឹកនេះ Jack Paul បាននិយាយថា គេនឹងធ្វើឱ្យ Nate Diaz ដេកលក់ស្រួលលើសង្វៀន។
Nate Diaz វ័យ ៣៧ ឆ្នាំ ជាកីឡាករដែលប្រកបអាជីពនៅសង្វៀន UFC រយៈពេល ១៥ មកហើយ មុនពេលបញ្ចប់អាជីពឆ្នាំមុន។
ការប្រកួតរវាងអ្នកទាំងពីរគឺលើប្រភេទទំងន់ ៨៤ គីឡូក្រាម ប្រកួតចំនួន ៨ ទឹក។
Jake Paul ដែលមានចំនួនអ្នកតាមដាននៅលើ YouTube ជាង ២០ លានគណនីនោះ ធ្លាប់ឈ្នះកីឡាករមកពី UFC ពីរនាក់រួចមកហើយរួមមាន Tyron Woodley និង Anderson Silva៕ អត្ថបទ៖នាង សុភាវុធ
