ក្រុមកីឡាការិនីប្រណាំងកង់អាល្លឺម៉ង់បានបំបែកកំណត់ត្រាថ្មី ក្រោយយកឈ្នះក្រុមកីឡាការិនីអង់គ្លេសវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍នៃការប្រកួតប្រណាំងកង់ក្នុងសាលពិភពលោក UCI Track Cycling World Championship។
កីឡាការិនីបីនាក់របស់អាល្លឺម៉ង់រួមមាន Pauline Grabosch, Emma Hinze និង Lea Friedrich បានបំបែកកំណត់ត្រាចាស់របស់ខ្លួនជាមួយនឹងថេរវេលា ៤៥ វិនាទី ៨៤៨ ពោលគឺល្អជាងកំណត់ត្រាចាស់ត្រឹម ០ វិនាទី ០៧៥។
នេះជាមេដាយមាសបួនលើកជាប់គ្នាហើយសម្រាប់កីឡាការិនីទាំងបីរបស់អាល្លឺម៉ង់ដែលជាក្រុមនឹងគ្នា ខណៈមេដាយប្រាក់បានទៅអង់គ្លេស និងមេដាយសំរិទ្ធបានទៅក្រុមចិន។
ងាកមកការប្រណាំងឯកត្តជនផ្នែកនារីដែរ កីឡាការិនីអាមេរិក Chloe Dygert ក៏ដណ្តើមបានមេដាយមាសពិភពលោកលើកទី ៤ ដែរក្រោយយកឈ្នះអ្នកការពារតំណែងជើងឯកអាល្លឺម៉ង់កីឡាការិនី Franziska Brausse៕ អត្ថបទ៖នាង សុភាវុធ

