កីឡាការិនីវាយកូនគោលជប៉ុន Hinako Shibuno គឺជាអ្នកនាំមុខគេបណ្តោះអាសន្នក្រោយការប្រកួតថ្ងៃដំបូងនៃ ការប្រកួតកម្មវិធី Scottish Open។
Shibuno ដែលជាជើងឯក The Open ផ្នែកនារីកាលពីឆ្នាំ ២០១៩ ធ្វើបាន ៥ Birdies នៅ ៧ ឡូដំបូង និងរក្សាការនាំមុខក្នុងថ្ងៃដំបូង ៨ អាន់ឌើផា ឈ្នះអ្នកលេខ ២ កីឡាការិនីស៊ុយអែត Madelene Sagstrom ដែលធ្វើបាន ៦ អាន់ឌើផា ខណៈលេខ ៣ បណ្តោះអាសន្នក្នុងតារាងគឺកីឡាការិនីអាមេរិក Caroline Inglis។
ជើងឯក Evian Championship សប្តាហ៍មុនកីឡាការិនីបារាំង Celine Boutier និងជាជើងឯករង Scottish Open នេះឆ្នាំមុន ធ្វើបានត្រឹម ៣ អាន់ឌើផាថ្ងៃដំបូងនេះ៕ អត្ថបទ៖នាង សុភាវុធ


