អតីតកីឡាករ Super Bowl អាមេរិក Tom Brady ទិញភាគហ៊ុនចំណែកនៅក្លិបអង់គ្លេស Birmingham

2023/08/04 05:55:41 pm        172

ជើងឯកកីឡា Super Bowl អាមេរិក ៧ សម័យ Tom Brady បាន​ប្រកាស​ទិញ​យក​ភាគ​ហ៊ុន​មួយ​ចំណែក​នៅក្លិប បាល់ទាត់អង់គ្លេស Birmingham City។

ក្លិបអង់គ្លេសមួយនេះបានបញ្ជាក់ថា Tom Brady នឹងក្លាយជាសហប្រធានក្លិបមួយរូប ដែល​កាន់​តួនាទី​អភិវឌ្ឍន៍ និងគ្រប់គ្រង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។

Birmingham City បច្ចុប្បន្នស្ថិតក្រោមការវិនិយោគ និងគ្រប់គ្រងភាគហ៊ុនធំដោយក្រុមហ៊ុន Knighthead Capital Management។

រំលឹកថាកំពូលតារាបាល់ឱបអាមេរិក NFL រឺហៅថា Super Bowls កីឡាករ Tom Brady បាន​ប្រកាស​ចូល​និវត្តន៍ពីអាជីព រយៈពេល ២៣ រដូវកាលរបស់ខ្លួនហើយនៅក្នុងវ័យ ៤៥ ឆ្នាំ។

កីឡាករ​ដែលលេងឱ្យក្លិបបាល់ឱបនៅក្របខណ្ឌ NFL, The Tampa Bay Buccaneers ធ្លាប់​ឈ្នះជើ​ងឯក NFL Super Bowls ៧ លើកនោះ ធ្លាប់បានប្រកាសថាចូលនិវត្តន៍ម្តងកាលពីឆ្នាំ ២០២២ មុនពេលផ្លាស់ប្តូរចិត្តចូលប្រកួតវិញប៉ុន្មានសប្តាហ៍បន្ទាប់។

ក្នុងចំណោមជើងឯកទាំងនោះមាន ៦ លើកគេឈ្នះជាមួយក្លិប New England Patriots មុននឹងឈ្នះចុងក្រោយបំផុតឆ្នាំមុនជាមួយ Tampa Bay។

ក្រៅពីជាឈ្នះជើងឯកកីឡាដែលមានប្រជាប្រិយបំផុតនៅសហរដ្ឋអាមេរិកមួយនេះ Tom Brady ធ្លាប់​ឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំ Super Bowls ៥ លើក។

Birmingham City បញ្ចប់រដូវកាលមុននៃក្របខណ្ឌលីគទី ២ អង់គ្លេស League Championship នៅចំណាត់ថ្នាក់លេខ ១៧៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        131
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        145
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm