Neymar ទទួល​វ៉ាក់សាំង​ប្រឆាំង Covid-19 និង​សង្ឃឹមថា​អ្វីៗ​ឆាប់​វិល​ត្រលប់​មក​ធម្មតា​វិញ​

2021/05/21 06:05:59 pm        477

​បាល់ទាត់៖ ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​កំពុង​ស្វះស្វែង​យ៉ាងណា ​ស្វែងរក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន ដើម្បី​ធានា​អោយ​បាន​សុខុមាលភាព​របស់​ប្រជាជន និង​បញ្ចប់​ការ​រាតត្បាត​នៃ​មេរោគ Covid-19​។ ​ជាក់ស្ដែង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ហើយ​នៅ​ទឹកដី​បារាំង​។

​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា នេះ​ជា​ការ​ទន្ទឹង​រង់​ចាំ​ដ៏​យូរ​របស់​គេ​ដើម្បី​ទទួល​វ៉ាក់សាំង​នេះ និង​សង្ឃឹមថា​ ពិភព​លោ​ក​នឹង​ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ​ឆាប់ៗ​នេះ​។ Neymar និង​មិត្ត​រួម Paris Saint Germa​in, Kylian Mbappe បាន​ដើរតួ​សំខាន់​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​បារាំង​។ Neymar នឹង​ចូល​រួម​ជាមួយ​ក្រុម​ជំរើស​ជាតិ​ប្រេ​ស៊ី​ល ​ក្នុង​ការ​ប្រកួត​ជើងឯក​អាមេរិក​ខាងត្បូង​នៅ​ខែ​ក្រោយនេះ ខណៈ​ព្រឹត្តិការណ៍ Copa America នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាងត្បូង CONMEBOL បាន​ទទួល​ជំនួយ​វ៉ាក់សាំង Sinovac ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដើម្បី​ចាក់​ជូន​អ្នក​ពាក់ព័ន្ធ​ដែល​នឹង​ចូលរួម​ការប្រកួត​ដែល​រួម​ទាំង​កីឡាករ គ្រូ​បង្វឹក មន្ត្រី​អាជ្ញា​កណ្ដាល និង​អ្នកសារព័ត៌មាន​ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm