បុរស២នាក់បម្រើការនៅកងទ័ពជើងទឹកអាមេរិក ត្រូវចាប់ខ្លួនពីបទចារកម្មឲ្យចិន

2023/08/04 06:25:33 pm        100

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ថា សមាជិកបម្រើការ ២នាក់នៃកងទ័ពជើងទឹកអាមេរិក ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានធ្វើចារកម្មឲ្យប្រទេសចិន។

បុរសទាំង ២នាក់នោះ ត្រូវបានសង្ស័យថា បានលក់ព័ត៌មានសម្ងាត់ទៅឲ្យទីក្រុងប៉េកាំង ដែលរួមបញ្ចូលសៀវភៅណែនាំ សម្រាប់នាវាចម្បាំង និងប្រព័ន្ធអាវុធរបស់សហអាមេរិក ក៏ដូចជាប្លង់មេ (ផែនការលម្អិត) សម្រាប់ប្រព័ន្ធរ៉ាដា និងផែនការសម្រាប់សមយុទ្ធយោធាដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ។

អ្នកស្រី Suzanne Turner ពីផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ FBI ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ បាននិយាយថា៖ «ការចាប់ខ្លួនទាំងនេះ គឺជាការរំលឹកពីការប៉ុនប៉ងឥតឈប់ឈរ និងបំពារបំពានរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលចង់ធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យរបស់យើង និងគំរាមកំហែងដល់អ្នកដែលការពារលទ្ធិប្រជាធិបតេយ្យ»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា នាវិក Wei Jinchao ដែលបម្រើការលើនាវាវាយប្រហារតាមអាកាស USS Essex ក្នុងទីក្រុង San Diego បានប្រគល់ឯកសារ រូបថត និងវីដេអូរាប់សិប ដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការ និងប្រព័ន្ធរបស់នាវា។ បុរសវ័យ ២២ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា ទទួលបានប្រាក់រាប់ពាន់ដុល្លារ សម្រាប់ការផ្ដល់ព័ត៌មាននោះ អាចប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។

នៅក្នុងករណីដាច់ដោយឡែកមួយ ក្រសួងយុត្តិធម៌ បាននិយាយថា មន្ត្រីឋានៈតូចតាចមួយរូបទៀតឈ្មោះ Zhao Wenheng (ចាវ វ៉ិនឆឹ) អាយុ ២៦ឆ្នាំ បានធ្វើចារកម្មឲ្យប្រទេសចិនអស់រយៈពេលជិត ២ឆ្នាំពីកន្លែងរបស់គេ នៅឯមូលដ្ឋាន Naval Base Ventura County ភាគខាងជើងក្រុង Los Angeles។ លោកចាវ ត្រូវបានគេចោទប្រកាន់ថា ទទួលបានប្រាក់ជិត ១៥.០០០ដុល្លារអាមេរិកពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិន ក្នុងការផ្ដល់ព័ត៌មានអំពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងព័ត៌មានលម្អិតអំពីពេលវេលា និងទីតាំងនៃការចុះចតលើសមុទ្រផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm