ជើងឯក ២ សម័យអាល្លឺម៉ង់ធ្លាក់ពីការប្រកួតបាល់ទាត់នារីពិភពលោក​ក្រោយស្មើកូរ៉េ

2023/08/04 06:27:32 pm        230

ជើងឯកបាល់ទាត់នារីពិភពលោក ២ សម័យអាល្លឺម៉ង់ បានធ្លាក់​ត្រឹម​វគ្គវិល​ជុំ​ក្នុង​ពូល​ហើយ​ក្រោយ​ស្មើ​នឹងក្រុមនារី កូរ៉េប្រកួតចុងក្រោយក្នុងពូល H។

នេះជាការលទ្ធផលដែលធ្វើឱ្យមានការភ្ញាក់បំផុតមួយនៅ World Cup នាទីឆ្នាំនេះ ដែល​ជា​ប្រវត្តិ​សាស្រ្ត​ដំបូងក្រុម នារីអាល្លឺម៉ង់មិនអាចឆ្លងផុតវគ្គចែកពូលបាន។

អាល្លឺម៉ង់ត្រូវការលទ្ធផលយ៉ាងណាឱ្យល្អជាងម៉ារ៉ុកដើម្បីឡើងវគ្គបន្ត តែផ្តើមការប្រកួតបានត្រឹម ៦ នាទីកូរ៉េក៏បើកការនាំមុខមុនដោយកីឡាការិនី Cho So-hyun មុនពេលដែលប្រធានក្រុម Alexandra Popp តាមស្មើវិញ​នៅនាទីទី ៤២ តែមិនគ្រប់គ្រាន់ឡើយ។

សម្រាប់ក្រុមកូរ៉េវិញ ចាញ់ពីរប្រកួតផ្ទួនៗមកហើយ និងធ្លាក់​ពី​ការ​ប្រកួត​ស្វ័យ​ប្រវត្តិ​តែបែ​ជា​មក​ស្មើ​ប្រកួតចុងក្រោយរបស់អាល្លឺម៉ង់ ដែលធ្វើឱ្យគេនឹកឃើញ World Cup បុរសឆ្នាំ ២០១៨ ដែល​កូរ៉េយកឈ្នះអាល្លឺម៉ង់ទំលាក់ក្រុមការពារជើងឯកឆ្នាំ ២០១៤ ធ្លាក់ត្រឹមវគ្គចែកពូលដូចគ្នា។

នៅក្នុងពូលនេះដែរ ម៉ារ៉ុកធ្វើឱ្យមានការភ្ញាក់ផ្អើលដូចគ្នាក្រោយយកឈ្នះកូឡុំប៊ី ១-០ ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្តជាមួយក្រុមលេខ ១ កូឡុំប៊ីតែម្តង។

វគ្គ ១៦ ក្រុមចុងក្រោយកូឡុំប៊ីនឹងត្រូវជួបជាសាម៉ាអ៊ីកនៅថ្ងៃអង្គារ ខណៈម៉ារ៉ុកជួបបារាំង៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm