កម្ពុជាបង្កើតកំណត់ត្រាថ្មី ក្នុងការប្រកួតកីឡាប៉ូលិសពិភពលោក នៅកាណាដា

2023/08/04 06:49:16 pm        412

ក្រុមកីឡានគរបាលជាតិកម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍កីឡានគរបាល និង​កង​ពន្លត់​អគ្គិភ័​យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា ក្រោយដណ្ដើមបានមេដាយរហូតដល់ ៥២គ្រឿង ដែលស្ទើរតែកើនឡើងទ្វេដង បើធៀបកាលពីឆ្នាំមុន ។

គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ មានអត្តពលិក នៃក្រសួងមហាផ្ទៃ ចំនួន ៨ប្រភេទកីឡាហើយ ក្នុង​ចំណោមកីឡា ១៣ប្រភេទ ដែលដណ្ដើមបានមេដាយអង្គភាព និងប្រទេសជាតិ រួមមាន​កីឡា​ហែល​ទឹក ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣) ។ កីឡាចំបាប់ ដណ្ដើម​បានមេដាយសរុប ៨គ្រឿង (មាស ៤ និងប្រាក់ ៤) ។ កីឡាការ៉ាតេ ដណ្ដើម​បាន​មេដាយ​សរុប ៨គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២) ។

កីឡាបាល់ទះ ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស លើវិញ្ញាសា​បាល់​ទាត់​បុរស​ក្នុង​សាល និងមេដាយប្រាក់ លើវិញ្ញាសាបាល់ទះបុរសឆ្នេរខ្សាច់ ។ កីឡាវាយកូនឃ្លីលើតុ ដណ្ដើម​បាន​មេដាយ​សរុប ៤គ្រឿង (មាស ២ និងប្រាក់ ២) ។ កីឡាចំបាប់កាច់ដៃ ដណ្ដើម​បាន​មេដាយ​សរុប ១១គ្រឿង (មាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២) ។ កីឡាលើកទម្ងន់ ដណ្ដើម​បាន​មេដាយ​មាស​ ២គ្រឿង និងកីឡាយូដូ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង ។

សរុបលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ៥២គ្រឿង រួមមានមេដាយមាស ២៤ ប្រាក់ ២១ និងសំរឹទ្ធ ៧គ្រឿង ដែលជា​ចំនួន​មេដាយ​ដ៏​ច្រើន បើធៀបកាលពីឆ្នាំមុន ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប ៣៣គ្រឿង រួមមានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០គ្រឿង ក្នុងការ​ប្រកួត​កីឡា​ប៉ូលិស​ពិភព​លោក នៅប្រទេសហូឡង់ ។

សូមរំឮកថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023​ នៅ​ប្រទេស​កាណាដា ​គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយ​មានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូន​ក្រុម​កីឡា​នគរបាល​ជាតិ​ចំនួន ១៣ប្រភេទកីឡាចូលរួម៕ អត្ថបទ៖ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm