អាល្លឺម៉ង់ផ្ដល់ថវិកាប្រមាណជាង២លានដុល្លារ សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា

2023/08/04 07:42:45 pm        337

ភ្នំពេញ៖ រដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ បានផ្ដល់នូវហិរញ្ញប្បទានឥតសំណង ចំនួន២លាន១សែន ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តការងារបោសសម្អាត និងសកម្មភាពអប់រំ អំពីមីន នៅក្នុងខេត្តចំនួន៣ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស៊ីម៉ាក់ កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ បានឲ្យដឹងថា ​ការផ្ដល់ជំនួយនេះ នឹងធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការគម្រោងបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា ​រវាងឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Rune Kristian Dale-Andresen ប្រធានអង្គការជំនួយរបស់ប្រជាជនណ័រវេស (NPA) នៅសប្ដាហ៍ក្រោយ ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ជំនួយរបស់អាល្លឺម៉ង់ ទាំងជាង២លានដុល្លារនេះ សម្រាប់​អនុវត្តរយៈពេល ១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលស៊ីម៉ាក់អនុវត្តកិច្ច​ប្រតិបត្តិការបោសសំអាតមីនផ្ទៃដីចម្ការមីនទំហំប្រមាណ ១ ៦០០ហិកតា និងផ្សព្វផ្សាយអប់រំ​យល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជន​រងគ្រោះ​ដោយសារមីន សម្រាប់បណ្ដាខេត្តទិសពាយ័ព្យ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា គម្រោងនេះ ជាការរួមចំណែក ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល “កម្ពុជាគ្មានមីនឆ្នាំ២០២៥” ។

យោងតាមរបាយការណ៍អាជ្ញាធរមីន បានឲ្យដឹងថា ការងារបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣ នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីសរុបប្រមាណជាង ២១៥គីឡូម៉ែត្រក្រឡា ។

សម្រាប់រាជធានីខេត្ត បានបោសសំអាតមីនរួចរាល់មានចំនួន១២ ក្នុងនោះគ្រោងដៃគូអភិវឌ្ឍន៍ មាននៅខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ចំណែកគម្រោងសម្ដេចតេជោ មានខេត្តត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ និងខេត្តកពត ហើយផែនការឆ្នាំ២០២៣នេះ ខេត្តចំនួន៦ទៀត គ្រោងប្រកាសជាខេត្តអស់មីន ក្នុងនោះមានខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        93
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm