អាជីវករអ្នករត់ម៉ូតូកង់បី ម៉ូតូឌុបជាច្រើន បានទៅធ្វើបណ្ណ ប.ស.ស ដើម្បីទទួលសេវាព្យាបាលដោយមិនអស់ថ្លៃ

2023/08/04 08:13:14 pm        1.9 K

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ វត្តមានប្រជាពលរដ្ឋមានអាជីវកម្មខ្លួនឯង ក៏ដូចជាអ្នកប្រកបរបរ រត់ម៉ូតូកង់បី ម៉ូតូឌុបជាដើម បានទៅធ្វើបណ្ណ ប.ស.ស នៅទីតាំងស្នាក់ការបេឡាជាតិរបប​សន្តិសុខសង្គម។

ការទៅធ្វើបណ្ណ ប.ស.ស គឺក្នុងគោលដៅសំខាន់ ដើម្បីទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យរដ្ឋ​ និងមន្ទីរពេទ្យឯកជន ជាដៃគូ ​បេឡាជាតិរបបសន្តិសុខសង្គម។

បច្ចុប្បន្ន បុគ្គលស្វ័យនិយោជន៍ ​សំដៅលើប្រជាពលរដ្ឋធម្មតា មានមុខរបរជាអាជីវករ ជាអ្នករត់កង់បី ម៉ូតូឌុប និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ​ សុទ្ធតែអាចស្នើសុំធ្វើបណ្ណ ប.ស.ស ដោយខ្លួនឯង។ ការស្នើសុំធ្វើបណ្ណ ប.ស.ស នេះ គឺតម្រូវឱ្យ សាមីខ្លួនភ្ជាប់ជាមួយអត្តសញ្ញាបណ្ណ​សញ្ជាតិខ្មែរ និងមានអាយុមិនលើសពី ៦០ឆ្នាំ។

ក្រោយមានការផ្តល់ឱកាសមួយនេះ ​មានប្រជាពលរដ្ឋជាច្រើន បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស នេះ។ ជាក់ស្ដែងសម្រាប់ស្នាក់ការបេឡាជាតិរបបសន្តិសុខសង្គម ក្នុងខណ្ឌច្បារអំពៅ ជារៀងរាល់​ថ្ងៃគឺមានអាជីវករ អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ជាច្រើន បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស ជារៀងរាល់ថ្ងៃ។

ពួកគេបានលើកឡើងថា ការធ្វើបណ្ណ ប.ស.ស គឺមានសារៈប្រយោជន៍ធំធេងសម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប អាចទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ​និងមន្ទីរពេទ្យឯកជនជាដៃគូ ប.ស.ស ដោយមិនគិតថ្លៃ ​និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្នុងនាមជាបុគ្គលស្វ័យនិយោជន៍ ពួកគេក៏មើលឃើញដែរថា ​ការតម្រូវបង់ភាគទានប្រចាំខែ ក្នុងចំនួនទឹកប្រាក់ ​១៥.៦០០រៀល គឺពិតជា​ចំនួនសមរម្យ ដែលមានការគិតគូរខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការធ្វើបណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍នេះ លោក ជា ចិន្តា ប្រធានសាខាបេឡាជាតិរបបសន្តិសុខសង្គម ខណ្ឌមានជ័យ​ និងខណ្ឌច្បារអំពៅ ពន្យល់​លម្អិតបន្ថែមថា អ្នកទទួលផលគឺទទួលបាន ​សេវាព្យាបាលដោយមិនគិតថ្លៃ និងទទួល​បានប្រាក់បំណាច់​មាតុភាពផងដែរសម្រាប់ស្រ្តីមានផ្ទៃពោះ។

ពាក់ព័ន្ធនឹងការផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យ​និយោជន៍នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ​ ជាអ្នកនាំពាក្យ បេឡាជាតិរបបសន្តិសុខសង្គម ធ្លាប់បាន​លើកឡើងថា នេះជាការងារពង្រីកសេវាគាំពារកាន់តែទូលំទូលាយ​បន្ថែមទៀត សម្រាប់​បងប្អូនប្រជាពលរដ្ឋប្រកបការងារ ​ឬមុខរបរផ្ទាល់ខ្លួន៕អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        92
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm