ជនសង្ស័យ ឆក់​កាបូប​ជនបរទេស​បាន​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃទី​២១​នេះ

2021/05/21 06:32:19 pm        99

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ​ដែល​ជា​មុខសញ្ញា​ឆក់​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ បានប្រាក់ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​ស្រាវជ្រាវ​បង្ក្រាប​ ត្រូវ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ខ្លួន​ទៅ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

ជនសង្ស័យ​ទាំង​២​នាក់​ ទី​១​មានឈ្មោះ ស្វាយ រិទ្ធី ហៅ​(​ប៊​យ​) អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ ជុំ ស៊ី​ដែន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវជាតិ​៤ ​សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ជនដៃដល់​និង​ធ្លាប់​ជាប់ពន្ធនាគារ​)​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ WONG KIN WAH ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន​។

គួររំលឹក​ផងដែរ ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥ និង ៣០​នាទី ជ​នរងគ្រោះ​បាន​ចេញ​ពី​ធនាគារ​ABA ផ្លូវ​ត្រសក់​ផ្អែម ជិះ​ម៉ូតូ​កង់​បី (PASSAPP) ​ក្នុង​គោលបំណង​ទៅ​ធនាគារ ហួយ​វ័ន នៅ​ផ្លូវ​នរោត្តម ដោយ ​បានដាក់​កាបូបស្ពាយ ពីមុខ​ខ្លួន ដោយ​ពាក់ ខ្សែរ​កាបូប​លើ​ស្មា​ខាងស្តាំ ​លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ផេ​ន​ស៊​ល ​ផ្លូវ​២១៤ សង្កាត់​បឹងរាំង ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​ ០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លី​ក សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ​និង​ម៉ូតូ​ម៉ាក និ​ច (NEX) ឆ្នាំ​២០២០ ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ​ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប បានសម្រេច រួច​ជនសង្ស័យ​ទាំងពីរ​ក៏បាន​បើក​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​តែម្តង ៕

អត្ថបទ ​៖ កុ​ម្ភះ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm