ម្ចាស់សត្វចិញ្ចឹមជនជាតិចិន រកវិធីថែទាំសុនខ និងឆ្មាខ្លាំងជាងមុន សម្រាប់រដូវក្តៅដ៏ហួតហែងនេះ

2023/08/04 09:32:37 pm        93

ចិន៖ នៅពេលដែលសីតុណ្ហភាព ក្នុងប្រទេសចិន ឡើងក្ដៅកាន់តែខ្លាំង ម្ចាស់សត្វចិញ្ចឹមទាំងឡាយ កំពុងស្វែងរកវិធីថ្មី ដើម្បីការពារមិត្តភក្តិជើងបួនរបស់ពួកគេពីកម្ដៅ ដោយទិញកម្រាលត្រជាក់ សម្លៀកបំពាក់ និងមួកការពារកម្ដៅព្រះអាទិត្យដ៏តូច សម្រាប់សត្វសុនខ និងឆ្មា។

លោកស្រី Mi Jiayi អ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈ នៅទីក្រុងស៊ាងហៃ (Shanghai) បានចំណាយប្រាក់ជាង ៥០០យ័ន (៧០,០៤ដុល្លារអាមេរិក) ដើម្បីទិញអាវកាក់ត្រជាក់ សម្រាប់សុនខពូជចម្រុះដ៏តូចឈ្មោះ Mary ដែលនាងចិញ្ចឹម។ ដើម្បីប្រើប្រាស់អាវកាក់នេះ លោកស្រីត្រូវជ្រលក់ក្នុងទឹកសិន មុននឹងបកវាចេញ។

ការស្វែងរកនៅលើទីផ្សារអនឡាញ JD.com និង Taobao របស់ក្រុមហ៊ុន Alibaba បង្ហាញឲ្យឃើញពីផលិតផលការពារកម្តៅព្រះអាទិត្យ និងផលិតផលការពារស្រដៀងគ្នារាប់រយមុខ សម្រាប់សត្វសុនខ និងឆ្មា ដែលមានតម្លៃរហូតដល់ ១០០ដុល្លារអាមេរិក។

យោងតាមទិន្នន័យពីក្រុមហ៊ុន Euromonitor International បានឲ្យដឹងថា ទីផ្សារសម្រាប់លក់ផលិតផលសត្វចិញ្ចឹម នៅប្រទេសចិន ដែលរាប់តាំងពីការថែទាំសុខភាព និងប្រដាប់ប្រដារលេង រហូតដល់ផ្ទះសម្រាប់សត្វដេក និងសំលៀកបំពាក់ មានតម្លៃ ៥,១៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានព្យាករថា វានឹងកើនឡើងដល់ជិត ៦ពាន់លានដុល្លារ សនៅឆ្នាំនេះ។

ប្រទេសចិន បានជួបប្រទះនឹងការឡើងកម្ដៅខ្ពស់បំផុតជាច្រើនដង ក្នុងខែមិថុនា និងកក្កដា ដោយសីតុណ្ហមានសំណើម នៅទីក្រុងស៊ាងហៃ ឡើងដល់ ៣៧អង្សារសេ ហើយរដ្ឋធានីប៉េកាំង ឡើងជាង ៤១អង្សារសេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm