ប្រជាពលរដ្ឋក្រុងម៉ុមបៃរស់នៅក្នុងប្លុកអគារចាស់ទ្រុធទ្រោម ប្រឈមនឹងអសុវត្ថិភាពដ៏គ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ

2023/08/04 10:23:19 pm        239

ឥណ្ឌា៖ ស្ថិតនៅកណ្តាលប៉មអគារប្រណីតនៃតំបន់ប្រៃសណីយ៍ផ្តាច់មុខបំផុតរបស់ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា គឺជាប្លុកអគារដ៏ចាស់ទ្រុធទ្រោមមួយកន្លែង ដែលជាហានិភ័យអសុវត្ថិភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សមួយចំនួនដែលរស់នៅទីនោះ ។ 

 មនុស្សប្រហែល ៦០០នាក់ ដែលភាគច្រើនគឺជាមន្រ្តីរដ្ឋការថ្នាក់កណ្តាល និងក្រុមគ្រួសាររបស់ពួកគេ រស់នៅក្នុងប្លុកអគារចាស់ខូចរបស់រដ្ឋមួយនេះ ដែលស្ថិតនៅសង្កាត់ Worli ជាកន្លែងដែលកូនស្រីអ្នកមានជាងគេបំផតរបស់ឥណ្ឌាលោក Mukesh Ambani រស់នៅទីនោះផងដែរ ។ 

 ក្មេងៗនាំគ្នាលេងនៅក្រៅបន្ទប់របស់ពួកគេតាមច្រករបៀង ដែលមានស្នាមប្រេះ បែកបាក់ ហើយចម្រឹងដែកទ្រគ្រោងអគារ អាចមើលឃើញលានចេញពីស៊ីម៉ង់ត៍នៅតាមកម្រាលឥដ្ឋ និងពិដាន ។ 

 លោក Pandu Ramគឺជាពលរដ្ឋមួយរូបរស់នៅក្នុងអគារចាស់ទ្រុធទ្រោមនេះ និយាយថា ពួកយើងបានរស់នៅក្នុងអគារដែលការងារជួសជុលពុំទាន់បញ្ចប់ទាំងស្រុង ។ ដូច្នេះហើយ ពួកយើងខ្លាច ហើយនិងគិតថា អគារនេះ អាចនឹងបាក់នៅពេលណាមួយជាក់ជាពុំខាននោះឡើយ ។ 

 លោកបន្តថា លោកមានកូនស្រីអាយុ ៤ឆ្នាំម្នាក់ និងភរិយារបស់ខ្ញុំ ហើយពេលខ្លះពួកគេខ្លាចខ្លាំងណាស់ ។  

 ប្រជាពលរដ្ឋទាំងនេះ បានសម្រេចចិត្តរស់នៅក្នុងប្លុកអគារចាស់ទ្រុធទ្រោមនេះ ដោយសារតែទីតាំងរបស់វាស្ថិតនៅកណ្តាល ជិតការិយាល័យពួកគេធ្វើការ ។ 

 មន្រ្តីរដ្ឋាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន និយាយថា ប្រជាពលរដ្ឋរស់នៅក្នុងប្លុកអគារនេះ ពុំទទួលយកការជូនដំណឹងបណ្តេញចេញ ប៉ុន្តែរដ្ឋបានផ្តល់ជម្រើសស្នាក់នៅផ្សេងដល់ពួកគេនៅតំបន់ជាយក្រុង ។  

 ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើន និយាយថា ការធ្វើទៅកាន់ និងមកពីការិយាល័យរបស់ពួកគេធ្វើការនៅសង្កាត់ Worliត្រូវការចំណាយច្រើន ហើយប្រើពេលយូរថែមទៀតផង ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm