ពលរដ្ឋគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

2023/08/05 07:37:20 pm        149

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបង្ហាញនូវការគាំទ្រចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ​ដែលគណៈកម្មាធិការជាតិរៀប​ ចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស នៅព្រឹកថ្ងៃទី៥ ខែសីហា នេះ ។

ពលដ្ឋថ្លែងថា យើងទាំងអស់គ្នាបានមើលឃើញថា នៅក្នុងដំណើរការរៀបចំការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកនេះ គឺមាន​ពលរដ្ឋនាំគ្នា​ទៅបោះឆ្នោតច្រើនលើសលុប ហើយ គ.ជ.ប រៀបចំបានល្អប្រសើរ ស្របតាមឆន្ទៈ និងការចង់​បានរបស់ពលរដ្ឋ ហើយដំណើការប្រកាសលទ្ធផលបណ្តោះអាសន្ននេះទៀត គ.ជ.ប ក៏បាន​ទុករយៈពេល ៧២ ម៉ោង ឲ្យបណ្តាគណៈបក្សនយោបាយដាក់ពាក្យបណ្តឹងជំទាស់​ទៅនឹង​លទ្ធផល​បណ្តោះអាសន្ននោះដែរ ប៉ុន្ដែក្រោយរយៈពេល ៧២ ម៉ោងមកនេះ មិនមានគណបក្ស​នយោបាយ​ណាបានដាក់ពាក្យបណ្តឹងជំទាស់នោះទេ ដូច្នេះ ​យើងសូមប្រកាសគាំទ្រ និងសូមឲ្យការ​បោះឆ្នោតលើកក្រោយៗ មានដំណើរការរលូនល្អ ដូចការបោះឆ្នោតអាណត្តិទី៧នេះទៀត។

សូមបញ្ជាក់ថា នៅក្នុងដំណើរការប្រកាសលទ្ធផលផ្លូវការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលព្រឹកមិញនេះ គឺ គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ ​ការបែងចែកចំនួនអាសនៈ និងការកំណត់​បេក្ខជនជាប់ឆ្នោតនៅតាមមណ្ឌលរាជធានី-ខេត្តនានាទូទាំងប្រទេស ​ដោយក្នុងនោះ គណបក្សប្រជាជន​កម្ពុជា ​បានទទួលចំនួន១២០អាសនៈ ​និងគណបក្សហ៊ុនស៊ិនប៉ិច បាន​ទទួលមាន៥អាសនៈ នៅក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត​ចំនួន១៨គណបក្ស៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm