កូ​ឡុំ​ប៊ី​ដ​ក​ខ្លួន​មិន​រៀបចំ​ព្រឹត្តិការណ៍ Copa America ខែ​ក្រោយ​នេះ​ដោយសារ​វិបត្តិ Covid-19

2021/05/21 07:36:19 pm        123

​​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង Copa America ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​ក្រោយ​ទៅ​ហើយ​នោះ សហ​ម្ចាស់ផ្ទះ​កូ​ឡុំ​ប៊ី​បាន​ដក​ខ្លួន​ពី​ការរៀបចំ ​ជាមួយ​អា​ហ្ស​ង់​ទីន​ទៅ​ហើយ​ដោយសារតែ​វិបត្តិ Covid-19​។

​​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាមេរិក​ខាងត្បូង CONMEBOL បាន​ប្រកាស​ថា​ កូ​ឡុំ​ប៊ី​នឹង​មិន​រៀបចំ​ការប្រកួត Copa America នៅ​ខែក្រោយ​ឡើយ​។ ​មុន​ការប្រកាស​របស់ CONMEBOL កូ​ឡុំ​ប៊ី​ក៏បាន​ស្នើ​សុំ​អោយ​មានការ​លើក​ពេល​ប្រកួត Copa America ផង​ដែរ​តែ CONMEBOL បាន​បដិសេធ ​ហើយ​នឹង​ធ្វើការ​សំរេច​ចិត្ត​តាម​ក្រោយ​ថា ​តើ​ប្រទេស​ណា​នឹង​ចូល​មក​ជំនួស​កូ​ឡុំ​ប៊ី​នៅ​ពេល​ឆាប់ៗ​នេះ​។​ ​ការ​សំរេច​ដក​ខ្លួន​ពី​ការរៀបចំ​ការប្រកួត Copa America របស់​កូ​ឡុំ​ប៊ី​នេះ​ ដោយសារ​ប្រទេស​នេះ​កំពុង​ជួប​នឹង​បញ្ហា​ជាច្រើន​ អំឡុង​វិបត្តិ​នៃ​មេរោគ​រាតត្បាត​សកល Covid-19 នេះ​។​ ​ជាក់ស្ដែង​បាតុកម្ម​នៅ​កូ​ឡុំ​ប៊ី​បាន​កើតមានឡើង​តាំងពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ បន្ទាប់ពី​ប្រធានាធិបតី Ivan Duque មានបំណង​បង្កើន​ពន្ធ ​ស្រប​ពេល​ដែល​ប្រជាជន​រាប់​លាន​នាក់​បាត់បង់​ការងារ​ធ្វើ​។

​​ទោះបីជា​ក្រោយមក​មិន​មាន​ការ​បង្កើន​ពន្ធអាករ​ក៏ដោយ បាតុករ​នៅ​តែ​មាន​នៅ​តាម​ដង​ផ្លូវ​សំដែង​ការ​មិន​ពេញ​ជាច្រើន ​របស់​ការដឹកនាំ​របស់​រដ្ឋាភិបាល​។ ​សប្ដាហ៍​មុន​នគរបាល​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​ទីក្រុង Pereira និង Barranquilla ដែល​ជា​ទីតាំង​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ Copa America​។ ​ការ​ប្រកួត​ពានរង្វាន់​ក្លិប​អាជីព​កំពូល​នៅ​អាមេរិក​ឡាទីន Copa Libertadores រវាង America de Cali របស់​កូ​ឡុំ​ប៊ី និង​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro សប្ដាហ៍​មុន​ក៏​មាន​ការ​រំខាន​ជាច្រើនលើក​ច្រើន​សារ​ដែរ ​ដោយ​សារ​ហ្វូង​បាតុករ​។​ ​ព្រឹត្តិការណ៍​បាល់ទាត់ Copa America តាម​ការ​គ្រោង​ទុក​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ខាងមុខ​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm