លោកZelenskiy សង្ឃឹមថា ការចរចានៅអារ៉ាប៊ីសាអ៊ូឌីត នឹងបើកទ្វារដល់ជំនួបកំពូលសន្តិភាពពិភពលោក

2023/08/05 11:01:35 pm        390

លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី៤ ខែសីហា ថា កិច្ចពិភាក្សាលើការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី៥ និងទី៦ ខែសីហា សប្ដាហ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក កិច្ចប្រជុំកំពូលសន្តិភាពសកល។

អ្នកការទូតអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចប្រជុំនៅទីក្រុង ជេដា (Jeddah) របស់ទីប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីប្រទេសចំនួន៤០ នឹងយល់ព្រមលើគោលការណ៍សំខាន់ៗសម្រាប់ដំណោះស្រាយសន្តិភាពនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក Zelenskiy និងក្រុមការងាររបស់លោកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបង្កើតការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ កិច្ចប្រជុំកំពូលសន្តិភាព ដែលនឹងគាំទ្រគោលការណ៍លើដំណោះស្រាយបញ្ចប់សង្រ្គាមនេះ ។ កិច្ចប្រជុំកំពូលនេះនឹងបង្កើតនៅលើផែនការ១០ ចំណុច គូសបញ្ជាក់ដោយទីក្រុង គីវ (Kyiv)កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយលោក Zelenskiy ។

ចក្ខុវិស័យរបស់លោកសម្រាប់សន្តិភាព អំពាវនាវឲ្យមានការស្ដារឡើងវិញពេញលេញនៃបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដកកងទ័ពរុស្ស៊ីទាំងស្រុង ការការពារសន្តិសុខស្បៀង និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ ការដោះលែងអ្នកទោសទាំងអស់ និងចំណុចផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm