មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្តល់ការណែនាំពីការស្រាវជ្រាវ នៅរោងចក្រផលិតអាវុធធំៗ

2023/08/06 05:27:26 pm        226

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឲ្យដឹង នៅថ្ងៃអាទិត្យ (ទី៦ ខែសីហា) នេះ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តល់ការណែនាំពីការស្រាវជ្រាវ នៅរោងចក្រផលិតសព្វាវុធធំៗ នៅចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយក្នុងនោះរួមទាំងខ្សែចង្វាក់ផលិតម៉ាស៊ីន សម្រាប់មីស៊ីលតម្រង់គោលដៅជាយុទ្ធសាស្ត្រ និងយានដ្រូនផងដែរ។

សារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម ក៏បានត្រួតពិនិត្យរោងចក្រផលិតគ្រាប់ផ្លោង សម្រាប់គ្រាប់រ៉ុក្កែតធំៗច្រើនខ្នាត និងឧបករណ៍បាញ់បង្ហោះដឹកជញ្ជូន ដែលជាធម្មតាត្រូវបានប្រើ ដើម្បីបាញ់មីស៊ីលបាលីស្ទិក ហើយសារព័ត៌មានប្រចាំរដ្ឋនេះ បានឲ្យដឹងទៀតថា មេដឹកនាំរូបនេះ បានផ្តល់ការណែនាំសម្រាប់ការបង្កើនសមត្ថភាពផលិតនៅរោងចក្រ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការពារប្រទេស។

កូរ៉េខាងជើងបានសាកល្បងគ្រាប់រ៉ុក្កែត សម្រាប់គ្រាប់កាំភ្លើងធំ មីស៊ីលតម្រង់គោលដៅកម្រិតខ្ពស់ ហើយកាលពីខែមុន មីស៊ីលបាលីស្ទិកថ្មីចុងក្រោយបំផុតរបស់ខ្លួន រួមទាំងកាំជ្រួចអន្តរទ្វីបឥន្ធនៈរឹង (ICBM) ផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រផលិតអាវុធនានា ជាច្រើនថ្ងៃជាប់ៗគ្នាបែបនេះ គឺមិនមែនជារឿងធម្មតានោះឡើយ ប៉ុន្តែបានកើតឡើងចំពេលមានការជំរុញពីប្រទេសនេះឲ្យអភិវឌ្ឍអាវុធយុទ្ធសាស្ត្រ និងសាមញ្ញផ្សេងៗ និងកើតឡើងចំពេលមានការតាំងបង្ហាញអាវុធដ៏ធំ នាពេលថ្មីៗនេះ។

កាលពីចុងខែកក្កដា ដែលជាការប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបញ្ចប់សង្រ្គាមកូរ៉េ កូរ៉េខាងជើងបានប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំមួយ ដែលបង្ហាញពីមីស៊ីលបំពាក់នុយក្លេអ៊ែរ និងការវាយប្រហារ ហើយនិងយានដ្រូនថ្មីបំផុតរបស់ខ្លួន ដោយមានមន្ត្រីជាន់ខ្ពស់មកពីទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ចូលរួម ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        252
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        294
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm