ពលករ​មកពី​ថៃ ​តាម​ច្រកព្រំដែន​ខេត្តឧត្ដរមានជ័យ​ ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់

2021/05/21 07:40:39 pm        424

ឧត្ដរមានជ័យ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា មានការ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​មួយរយៈ​ចុងក្រោយ​នេះ ​ដែល​នេះ​ជា​ក្ដី ​បារម្ភ​មួយ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ ​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​។

លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​កំណើន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​វិញ ​ដែល​កាលពី​ម្សិលមិញ ​ពលករ​ជាង​១០០​នាក់ បាន​ឆ្លង កាត់​ព្រំដែន​ខេត្ត​នេះ ហើយ​ក្នុង​ចំនួន​នេះ ​គឺ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ចំនួន​១១​នាក់​។

លោក​វេជ្ជបណ្ឌិត បាន​បន្តថា ការរក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ​ខ្មែរ ​ដែល​វិល​មកពី​ថៃ បង្ក​ជា​ក្តីបារម្ភ​មួយ ​ដែល​ទាមទារ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រិតបន្តឹង​បន្ថែមទៀត ​លើ​ការត្រួត ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​ដាក់​ពួកគេ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​។

មួយរយៈ​ពេលមុន ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​មាន​រំហូរ​ចូល​នៃ​ពលករ​ខ្មែរ​មកពី​ថៃ​ ច្រើន​គួរសម​ដែរ តែ​ភាគច្រើន​គឺ​ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕

អត្ថបទ ​៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm