រាជរដ្ឋាភិបាលថ្មី កើតចេញពីបក្សប្រជាជននឹងបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត

2023/08/06 07:05:09 pm        567

ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ៖ រាជរដ្ឋាភិបាលថ្មីដែលកើតចេញពីគណបក្សប្រជាជនខាងមុខនេះ បន្តដឹកនាំប្រទេសឆ្ពោះទៅមុខ មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានឱកាសប្រកបអាជីវកម្ម និងគោរពសាសនាដោយសុខដុមនីយកម្ម។

ការលើកឡើងបែបនេះ នៅក្នុងពិធីប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន២៤ ក្នុងខណ្ឌច្បារអំពៅ ក្នុងបរិវេណវត្តនិរោធរង្ស៉ី នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ការបោះឆ្នោតកន្លងមកនេះ ពលរដ្ឋម្នាក់ៗបានបំពេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំប្រទេស ថែរក្សាសន្តិភាព ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងសង្គម ជាពិសេសការពារឱ្យបានកាន់តែល្អប្រសើរនូវវិស័យ ពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ។ មិនតែប៉ុណ្ណោះការបោះឆ្នោតបានបង្ហាញកាន់តែច្បាស់ថែមទៀតនូវភាពចាស់ទុំខាងនយោបាយរបស់កម្ពុជា បង្ហាញនូវទឹកចិត្តស្រលាញ់ជាតិមាតុភូមិដ៏ជ្រៀលជ្រៅរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះនេះ ផ្លូវដើររបស់យើងនៅវែងឆ្ងាយបន្តទៀត ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ រដ្ឋសភានឹងធ្វើការចូលកាន់កន្លែង ចូលស្បថនៅក្នុងព្រះបរមរាជវាំង ក្រោយពីនោះរាជរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជានឹងលេចរូបរាងឡើងបន្តដឹកនាំប្រទេសប្រទេសឈានឆ្ពោះទៅមុខ ដោយមានទិសដៅយ៉ាងច្បាស់លាស់ ដោយធានាការសន្តិភាពឱ្យបានរឹងមាំ នឹងមានការចូលរួមពីគ្រប់វិស័យ។

សូមបញ្ជាក់ថា ៖ នៅក្នុងពិធីប្រគេនទៀនព្រះវស្សានោះ ឯកឧត្តម ប៉ា សុជាតិវង្ស លោកជំទាវ លោក ចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌច្បាអំពៅ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ បានចូលរួមជាបច្ច័យ ដែលក្នុងនោះ ក្នុង១វត្តៗទទួលបាននូវទៀនព្រះវស្សា១គូរ ថវិកា ៨០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៥០កេស ទឹកក្រូច ត្រីខកំប៉ុង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕អត្ថបទ ៖ ឌី ពៅយី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm