មនុស្ស១៤នាក់បានស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់នៅភាគឦសានប្រទេសចិន

2023/08/07 06:12:58 pm        249

សារព័ត៌មានរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៤នាក់ បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ ​ខ្លាំងវាយប្រហារខេត្តជីលីន(Jilin) ភាគឦសានរបស់ប្រទេសចិន ក្នុងការបាត់បង់អាយុជីវិត​ចុងក្រោយបង្អស់ពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុជាង១សប្ដាហ៍នៅទូទាំងប្រទេស។

ប្រទេសចិនត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ នេះ ខណៈដែលទីក្រុងប៉េកាំងនិយាយកាលពីថ្ងៃសុក្រថា គ្រោះមហន្តរាយធម្មជាតិនានាបានបណ្ដាល​ឲ្យមនុស្ស១៤៧នាក់ ស្លាប់ ឬ បាត់ខ្លួនកាលពីខែមុន។

ការស្លាប់ចំនួន១៤នាក់ បន្ថែមទៀត និងមនុស្សបាត់ខ្លួន ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយទូរទស្សន៍រដ្ឋ CCTV សំអាងដល់ប្រភពពីក្រុមអាជ្ញាធរក្នុងស្រុក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង​នៅក្នុងទីក្រុងស៊ូឡាន (Shulan) ភាគឦសានរបស់ប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បាននិយាយថា នៅពេលនេះភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់​នេះបានបញ្ចប់ ដោយមនុស្សជិតមួយម៉ឺន៩ពាន់នាក់ ​ត្រូវបានជម្លៀសចេញពីលំនៅឋាន និង ជម្រកស្នាក់នៅបណ្ដោះអាសន្នចំនួន២១កន្លែងត្រូវបានបង្កើតឡើង។

ភ្លៀងធ្លាក់ខ្លាំង ដាក់បន្ទុកបន្ថែមក្រោយការវាយប្រហារដោយព្យុះទីហ្វុង ដុកស៊ូរី ( Doksuri) ដែលបានបោកបក់លើដីគោករបស់ចិន ខណៈព្យុះទីហ្វុងមួយមុនពេលបោះពួយទៅ​កាន់​ភាគខាងជើង គឺជាព្យុះមានឥទ្ធិពលបំផុត ​ចាប់តាំងពីចាប់ផ្ដើមកត់ត្រាជាង១៤០ ឆ្នាំមកនេះ។

ប្រតិបត្តិការបោសសម្អាត កំពុងធ្វើឡើង ​បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ដែលបានបំផ្លិច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និងជន់លិចស្រុកនានាទាំងស្រុង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm