ស្ត្រីជនជាតិបារាំងរងរបួសដោយសារលោតចុះពីម៉ូតូកង់៣ ទទួលបានការយកចិត្តទុកដាក់ពី មន្រ្តីទេសចរណ៍

2023/08/07 06:53:56 pm        1.2 K

បាត់ដំបង៖ ស្ត្រីជនជាតិបារាំងមួយរូបដែលរងរបួសដោយសារលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុងខេត្តបាត់ដំបង បានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីទេសចរណ៍។

ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជា​និស្សិតពេទ្យ​ជនជាតិបារាំង។ នាងបានមកប្រទេសកម្ពុជា រយៈពេលពីរខែហើយបម្រើ​ការងារជាបុគ្គលិកហាត់ការនៅមន្ទីរពេទ្យកាល់ម៉ែត។

ស្រ្តីរូបនោះបានជិះឡានក្រុងពេលយប់មកដល់បាត់ដំបង ប្រហែលម៉ោង៤ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ហើយបានប្រាប់ឱ្យPass App ដឹកគាត់មកសណ្ឋាគារ ឡាគី ប៉ុន្តែនៅពេល មកដល់មុខសណ្ឋាគារហើយ Pass App មិនបានដាក់គាត់ចុះតាមគោលដៅ ដែលបានចរចា មុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏Pass App មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវ ស្ងាត់។ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើPass App ធ្វើឲ្យមានរបួសបាក់ម្រាមដៃ និងរបកមុខមាត់។

ពាក់ព័ន្ធករណីនេះ លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែង​ឱ្យដឹងថា ​កម្លាំងនគរបាល និងមន្រ្តីជំនាញមន្ទីរទេសចរណ៍ខេត្តបានសហការគ្នាយ៉ាង​សស្រាក់សស្រាំ​ក្នុងការចុះពិនិត្យទីតាំងកើតហេតុ និងស្វែងរកមុខជនបង្កហេតុដែលជាម្ចាស់​ម៉ូតូកង់បី ដឹកភ្ញៀវទេសចរជនជាតិបារាំង។គិតមកដល់ពេលនេះ ក្រុមការងារបានកំណត់​មុខ​សញ្ញាបានមួយចំនួនហើយ និងបន្តដុតដៃដុតជើងបន្ថែមដើម្បីឃាត់ខ្លួនជនបង្កហេតុរូបនេះ។

លោក ហម អារុណ បានថ្លែងឱ្យដឹងបន្ថែមថា កញ្ញា អេលែន ជាជនរងគ្រោះ បានស្តែងនូវការថ្លែង​អំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុកដាក់និងជួយដល់រូបគាត់ ពេលនេះគាត់មាន​អារម្មណ៍កក់ក្តៅវិញហើយ។

ជាមួយគ្នានោះ លោក កែវ ផុង ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន បានចុះទៅជួបស្ត្រីរង​គ្រោះព្រមទាំងនាំយកថវិការបស់សម្តេចតេជោ ទៅជួយសម្រាប់ការព្យាបាលរបួស​ហើយ​ជូនរូបនាង​ទៅ​ដាក់ពាក្យបណ្តឹងផងដែរ៕



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm