វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​១​លាន​ដូ​ស​ទៀត ​ដែល​កម្ពុជា​បញ្ជា​ទិញ​នឹង​មកដល់​នៅ​ព្រឹក​ថ្ងៃទី​២៣ ឧសភា ខាងមុខនេះ

2021/05/21 01:24:08 pm        455

ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស ​និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ប្រាប់​BTV ព័ត៌មានថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​បញ្ជា​ទិញ​ចំនួន​០១​លាន​ដូ​ស​ទៀត​នោះ​ គ្រោង​មកដល់​នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ​នា​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ ប្រសិនបើ​មិន​មាន​ការប្រែប្រួល​ទេនោះ​។

បើ​តាម​លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់​បន្ថែមទៀតថា ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នា​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ខាងមុខនេះ ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​ដែល​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត ​ចិន ចំនួន​០១​លាន​ដូ​ស​។ ហើយ​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន​០១​លាន​ដូ​ស​ខាងលើនេះ ​គឺជា​លើក​ទី​០៥ ដែល​កម្ពុជា បាន​បញ្ជា​ទិញ​សម្រាប់​ខែឧសភា ​ឆ្នាំ​២០២១​នេះ ​ស្របពេល​ដែល​លើក​ទី​១ មាន​ចំនួន​១​លាន​៥​សែន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​។ លើក​ទី​២ ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា កាល​ពី​ថ្ងៃទី​១៧ ខែមេសា​ ឆ្នាំ​២០២១​។ លើក​ទី​៣ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែឧសភា ​ឆ្នាំ​២០២១ និង​លើក​ទី​៤ ចំនួន​៥០​ម៉ឺន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា​ កាលពី​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ​២០២១​។ ដោយឡែក​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​០១​លាន​ដូ​ស​បន្ថែមទៀត ​នឹង​ដឹក​មកដល់​កម្ពុជា​ នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​ខាងមុខនេះ​។

សូមបញ្ជាក់​ផងដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែងថា​ ព្រះរាជាណាចក្រ​កម្ពុជា ​កំពុង​ស្វះ​ស្វែងរក ​និង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ឲ្យ​បាន​ជាង​២០​លាន​ដូ​ស សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​ប្រជាជន​ឲ្យ​បាន​ចំនួន​ជាង​១០​លាន​នាក់ ​ដើម្បី​បង្កើន​ភាព​សាំ ​ជាពិសេស​សំដៅ​ដល់​តំបន់ ដែល​អាច​ជួយ​ស្តារ​នូវ​សេដ្ឋកិច្ច នឹង​ធ្វើ​ឲ្យ​តំបន់​ទាំងនោះ ​អាច​វិលត្រឡប់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​នូវ​ការ​ប្រកប​របរ​រក​ទ​ទួល​ទាន ​ក៏ដូចជា​បើក​ឡើងវិញ​នូវ​ដំណើរការ ​នៃ​ការរស់នៅ​ជា​ប្រក្រតី​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​ ទេសចរណ៍ ​ដើម្បី​ឲ្យ​សេដ្ឋកិច្ចជាតិ​បាន​ប្រសើរ​ឡើងវិញ​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm