អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ញត្តិសុំឱ្យមានចៅក្រមផ្សេងទៀត ពិនិត្យមើលការកាត់ក្តីបទឧក្រិដ្ឋ ជាប្រវត្តិសាស្ត្ររបស់លោក និងសម្រាប់សំណុំរឿងនេះដែលនឹងត្រូវផ្លាស់ចេញពីទីក្រុងវ៉ាស៊ីនតោន។ សមាជិកគណបក្សសាធារណរដ្ឋដែលត្រូវបានចោទប្រកាន់ចំនួនពីរលើករូបនេះ បានរៀបចំសកម្មភាពរិះគន់ជាបន្តបន្ទាប់ប្រឆាំងអ្នកទាំងឡាយណាដែលកាត់ទោសលោកឬកំពុងដំណើរការរឿងក្តី ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ និងក្លែងបន្លំនៅសហរដ្ឋអាមេរិក។

គោលដៅចុងក្រោយរបស់លោក ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី Tanya Chutkan ជាអ្នកដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Barack Obama ដែលត្រូវបានចាត់តាំងដោយចៃដន្យក្នុងសំណុំរឿងនៅទីក្រុងវ៉ាស៊ីនតោន។ លោក Trump ដោយប្រើអក្សរធំទាំងអស់បានបង្ហោះនៅលើបណ្តាញ Truth Social របស់លោកថា ពុំមានវិធីណាដែលខ្ញុំអាចទទួលបានការកាត់ក្តីដោយយុត្តិធម៌ជាមួយចៅក្រមដែលត្រូវបានចាត់តាំង ចំពោះករណីសេរីភាពនៃការបញ្ចេញមតិការបោះឆ្នោតដោយយុត្តិធម៌ដែលគួរឱ្យអស់សំណើចនោះទេ។ គេគ្រប់គ្នាដឹងពីបញ្ហានេះ ហើយលោកស្រីក៍ដឹងដែរ។ លោក Trump បាននិយាយបន្តថា យើងនឹងស្នើសុំឱ្យមានការបដិសេធភ្លាមៗពីចៅក្រមនេះ ដោយផ្អែកលើហេតុផលដ៏មានឥទ្ធិពល ហើយដូចគ្នានេះដែរសម្រាប់ការផ្លាស់ប្តូរទីកន្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ជាទីក្រុងខ្មៅភាគច្រើនដែលមាននិន្នាការប្រជាធិបតេយ្យខ្លាំង។
លោកស្រី Chutkan អាយុ ៦១ ឆ្នាំ គឺជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រមជាង១០នាក់នៅលើកៅអីតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន។ ការតែងតាំងរបស់លោកស្រីឡើងកាន់តួនាទីក្នុងឆ្នាំ២០១៤ ត្រូវបានព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទ៕
