ផ្លូវវាងចំណុចបាក់ស្រុតលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរី អនុញ្ញាត​ឱ្យធ្វើដំណើរ​ឆ្លង​កាត់​ហើយ

2023/08/07 07:22:47 pm        2.2 K

មណ្ឌលគិរី៖ ផ្លូវជាតិលេខ៧៦ តភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់​ចំណុច​បាក់​ស្រុត​កាលពីប៉ុន្មានថ្ងៃមុន អាចធ្វើដំណើរឆ្លងកាត់បានហើយ ខណៈមន្ត្រី​ជំនាញ​កំពុង​ប្រើ​ប្រាស់​គ្រឿង​ចក្រជាច្រើនគ្រឿង សម្រុកឈូសឆាយផ្លូវវៀងឲ្យឆាប់រួចរាល់ ។

ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជូនដំណឹងថា សាធារណៈជន និង​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរី អាចធ្វើចរាចរណ៍តាមផ្លូវវាង នៅ​ចំណុច​អូរងើយបានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាន​យក​ចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មី ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ដែល​តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុង​ភូមិ​សាស្រ្តស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែ​សីហា​នេះ ក្រុមការងារជំនាញ បានឈូសឆាយផ្លូវវាងរួចរាល់ជាបណ្តោះអាសន្ន ដែល​អាច​ឲ្យ​រថយន្ត​ឆ្លង​កាត់​បាន​ហើយ។ លោក បញ្ជាក់ថា ផ្លូវវាង ដែលកំពុងស្ថាបនា មានប្រវែងប្រមាណ ១០០០ម៉ែត្រ នឹង​រៀបចំចាក់ថ្មម៉ិចកិនបង្ហាប់ អាចស្ថាបនារួចរាល់ទាំងស្រុង នាពេលខាងមុខនេះ។

គួររម្លឹកដែរថា នៅលើដងផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩ ក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៣ បានកើតមានព្រឹត្តិការណ៍ដ៏តក់ស្លុត គឺការបាក់​ស្រុត​ដី​លើ​ដង​ផ្លូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ខាង​ក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែ​សំណាង​ល្អ​ណាស់​ដែល​មន្ត្រី​ជំនាញ​ខេត្ត​មណ្ឌល​គិរី​បានរកឃើញស្នាមប្រេះលើដងផ្លូវមុនការបាក់ស្រុត ហើយ​ឯកឧត្ដម​អភិបាល​ខេត្ត​មណ្ឌល​គិរីបា​នបញ្ជាឲ្យបិទផ្អាកចរាចរណ៍ឆ្លងកាត់បន្ទាន់ ទើបប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក្នុង​ហេតុការណ៍​បាក់​ស្រុតផ្លូវ មិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ៕ អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm