គណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាសហការធ្វើការងារជាមួយបក្សកាន់អំណាច ស្របតាមតម្រូវការពលរដ្ឋ

2023/08/07 07:22:48 pm        742

ភ្នំពេញ៖គណបក្សហ្វុនស៊ិនប៉ិចដែលជាគណបក្សមួយទទួលបានសំឡេងគាំទ្រ​ច្រើនជាងគេ​បន្ទាប់ពី​គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាជាតិ បានប្ដេជ្ញាសហការធ្វើការងារជាមួយបក្សកាន់អំណាច និងរាជរដ្ឋាភិបាលថ្មី ​ស្របទៅតាមតម្រូវការ ​និងមតិយោបល់របស់ពលរដ្ឋដែលចង់បាន។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ BTV នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៣នេះថា ​គណបក្សហ្វុនស៊ិនប៉ិច ដែលជាគណបក្ស​រាជានិយម​នៅកម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាង ៧០ ម៉ឺននាក់ ក្នុងនោះអាសនៈដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិចទទួលបានរួមមាន​ រាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កណ្តាល និងខេត្តព្រៃវែង។

លោកបន្តថា តាមរយៈការគាំទ្រដ៏លើសលុបរបស់ប្រជាពលដ្ឋនាពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន​ទៅមុខបន្ថែមទៀត។

លោក ញឿន រ៉ាដែន បានបន្តថា បច្ចុប្បន្ន គណបក្សហ៊្វុនស៊ិនប៉ិច កំពុងសម្រង់មតិយោបល់​ពីប្រជាពលរដ្ឋ ​អំពីតម្រូវការ​ និងការចង់បានរបស់ប្រជាពលរដ្ឋ ​ដើម្បីរៀបចំជាគោលនយោបាយ និងយុទ្ធសាស្រ្ដបន្ថែមទៀត ​សម្រាប់ដាក់ស្នើទៅរាជដ្ឋាភិបាលកាន់​អំណាច ​អនុវត្តឱ្យបានល្អ និងទៅ​ដល់ប្រជាពលរដ្ឋគោលដៅតាមបណ្ដារាជធានី ខេត្ត។

សូមជម្រាបថាសម្រាប់បេក្ខជនចំនួន ៥រូបរបស់គណបក្សហ៊្វុន ស៊ិនប៉ិចដែលបានជាប់ឆ្នោត​តំណាង​រាស្រ្តក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ រួមមាន ១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិចទាំងនេះ អាសនៈទាំងអស់ គឺសុទ្ធតែសមាជិក​សភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១២០ អាសនៈ៕អត្ថបទ៖វ៉ន ដារ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm