រុស្ស៊ី៖ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយថា ការបំផ្ទុះជាច្រើនបានដាក់គោលដៅវាយប្រហារលើផ្លូវស្ពានសំខាន់ៗ តភ្ជាប់តំបន់កាន់កាប់គ្រីម៉េដែលតភ្ជាប់ជាមួយផ្នែកខ្លះនៃតំបន់ Kherson ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែនបង្កើនគោលដៅរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទឹកដីរបស់រុស្ស៊ី។
ការបំផ្ទុះនោះបានកើតឡើងនៅថ្ងៃដូចគ្នាដែលអភិបាលក្រុងមូស្គូ បាននិយាយថា យានដ្រូនមួយត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុងនេះ ហើយភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកប្រេងដ៏ធំបំផុតរបស់រុស្ស៊ីដោយប្រើយានដ្រូនសមុទ្រ ក៏ដូចជាធ្វើការវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយរបស់រុស្ស៊ីផងដែរ។
ប្រមុខស្តីទីនៃតំបន់ Kherson ដែលតែងតាំងដោយរុស្ស៊ី លោក Vladimir Saldo និយាយថា មីស៊ីលដែលបានវាយប្រហារលើស្ពានចំនួនពីរនៅតំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ សុទ្ធតែជាមីស៊ីលស្រមោលព្យុះ ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយចក្រភពអង់គ្លេស។
លោក Saldo បានបន្ថែមថា ស្ពានទាំងពីរនោះត្រូវបានប្រើប្រាស់ដោយជនស៊ីវិល និងមិនមែនជាចរាចរណ៍យោធាទេ។ ការបំផ្ទុះនោះបានប៉ះពាល់ដល់បំពង់បង្ហូរឧស្ម័នរាវដែលរត់តាមបណ្តោយស្ពាន ហើយបានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់អ្នកស្រុកចំនួន២០.០០០នាក់នៃទីក្រុង Henichesk ក្នុងតំបន់ Kherson ផងដែរ៕

