អ៊ីស្រាអែលបញ្ចុះសពទាហានល្បាតម្នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារនៅទីក្រុង Tel Aviv

2023/08/07 08:37:37 pm        306

អ៊ីស្រាអែល៖ ប្រជាជនអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បានធ្វើពិធីបញ្ចុះសពអ្នកល្បាតក្រុង ដែលត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីនកាលពីថ្ងៃមុន។

មិត្តភ័ក្តិ និងក្រុមគ្រួសារ បានកាន់ទុក្ខសពលោក Chen Amir ដែលបានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ ដោយជនជាតិប៉ាឡេស្ទីន នៅលើផ្លូវមួយ នាកណ្តាលទីក្រុង Tel Aviv។ ហើយបន្ទាប់មកអភិបាលក្រុង Tel Aviv បាននិយាយថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងនោះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីល្បាតក្រុង។

សេចក្តីថ្លែងការណ៍របស់នគរបាលអ៊ីស្រាអែលបានឲ្យដឹងថា អ្នកបាញ់ប្រហារនោះ គឺជាអ្នកស្រុកវ័យ ២៧ឆ្នាំម្នាក់ នៅទីក្រុង Jenin របស់ប៉ាឡេស្ទីន ក្នុងតំបន់កាន់កាប់ West Bank។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានសរសើរពីភាពក្លាហាននៃការវាយប្រហារនេះ ប៉ុន្តែមិនទទួលខុសត្រូវចំពោះហេតុការណ៍នេះឡើយ។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយជនស៊ីវិលអ៊ីស្រាអែលលើភូមិប៉ាឡេស្ទីនមួយនៅតំបន់ West Bank ហើយទីក្រុងវ៉ាស៊ីនតោនបានសម្តែងកង្វល់ពីការកើនឡើងនៃការវាយប្រហារ ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វលើភូមិប៉ាឡេស្ទីននៅតំបន់ West Bank ជាកន្លែងដែលអំពើហិង្សាមានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីឆ្នាំមុន ដោយការវាយឆ្មក់របស់អ៊ីស្រាអែលកាន់តែកើនឡើង ក្នុងពេលដែលការវាយប្រហារតាមដងផ្លូវពីសំណាក់ប៉ាឡេស្ទីនលើជនជាតិអ៊ីស្រាអែលក៏កាន់តែកើតមានដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm