ក្រសួង​អប់រំ​ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​សាលា​វិញ​នោះទេ ​ខណៈ​ព្រឹត្តិការណ៍​២០​កុម្ភៈ​មិនទាន់​បិទ​បញ្ចប់

2021/05/21 09:12:58 pm        323

ភ្នំពេញ ៖ ​ក្រសួង​អប់រំ​យុវជន និង​កីឡា គិត​មក​ត្រឹម​ពេលនេះ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជន​គ្រប់​សិក្សា​វិញ​នោះទេ​។ ​ការមិន​ទាន់​អាច​សម្រេច និង​កំណត់​ពេលវេលា​ច្បាស់លាស់​បើក​សាលា​ឡើងវិញ​នេះ​ គឺ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​។ ​នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។

ក្រោយ​ផ្អាក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​ចាប់​តាំងពី ថ្ងៃទី ២០​ខែ​មិនា​មកទល់ពេលនេះ​ ក្រសួង​អប់រំ​យុវជន និង​កីឡា ​នៅតែ​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​វិញ​នោះទេ​។ ​ការមិន​ទាន់​អាច​កំណត់​នេះ គឺ​ដោយសារតែ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​មិនទាន់បាន​បិទ​បញ្ចប់ ​ហើយ​ករណី​ឆ្លង​នៅ​បន្ត​ច្រើន​រយ​នាក់​ជា​រៀងរាល់ថ្ងៃ ​ទោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ ​មាន​ករណី​ឆ្លង​ថមថយ​មួយ​ចំនួន​ក្ដី​។ នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

ឯកឧត្តម ​អ្នកនាំពាក្យ លើកឡើង​បន្ថែមថា ទោះបីជា​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ យ៉ាងណាក្ដី ក្រសួង​អប់រំ​ក៏បាន​ប្រជុំ​ពី​ការកំណត់​យុទ្ធសាស្ត្រ​សម្រាប់​ការ​បើក​សាលារៀន​ឡើងវិញ ​ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ ដើម្បី​សុវត្ថិភាព​។ ម្យ៉ាងវិញទៀត​ខណៈពេល​នេះ គ្រូបង្រៀន​និង​បុគ្គលិក​អប់រំ​ទូទាំង​ប្រទេស​ចំនួន​ ៨៥​ភាគរយ នៃ​ចំនួន​សរុប​១៥៨ ០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។

ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បន្ត​លើកទឹកចិត្ត​ឱ្យ​សិស្ស​គ្រប់រូប​ត្រូវតែ​យក​ចិត្តទុកដាក់​ដោយ​ធ្វើ​ស្វ័យ​សិក្សា ​និង​សិក្សា​តាម​ប្រពន្ធ​អន​ឡាញ​។ ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្ដើម​អនុវត្ត​តាំងពី​វិបត្តិកូ​វីដ​-១៩ ​ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០២០​មក​ម្ល៉េះ​។ បច្ចុប្បន្ននេះ ​ក្រសួង​អប់រំ​ក៏​មាន​ជម្រើស​ជាច្រើន​សម្រាប់​សិស្ស​គ្រប់រូប​អាច​សិក្សា​ពី​ចម្ងាយ​បាន ​ដោយមាន​ការ​បង្រៀន​តា​ម​ទូរទស្សន៍ ទ​ទក ២ ការបង្រៀន​តាម​ប្រព័ន្ធ​យូ​ធូប និង​ការបង្រៀន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផងដែរ​។ ថ្មីៗ​នេះ​ក្រសួង​អប់រំ ក៏បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយបាន​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់ កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning​។ លើសពីនេះ ក៏មាន​ការចូលរួម​ពី​វិស័យ​ឯកជន E-School Cambodia ដើម្បី​ផ្ដល់​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។​

​បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំងប្រទេស ជាពិសេស​នៅ​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​ខ្ពស់​ដូចជា​នៅ​រាជធានី​ភ្នំពេញ​។ គិត​មក​ត្រឹម​ថ្ងៃទី ២០​ឧសភា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ចំនួន ២ ១៩៨ ៥៤៧ នាក់ នៃ​ចំនួន​ប្រជាជន​គោលដៅ​ទទួល​ការចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់​។ យ៉ាងណា​ម៉ិ​ញ មកទល់ពេលនេះ​កម្ពុជា មិនទាន់មាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ អាយុ​ក្រោម​១៨​ឆ្នាំ​នោះទេ​៕

អត្ថបទ​ ៖​ គឹម​ហុក  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        66
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm