ព័រទុយហ្គាល់ប្រឹងប្រយុទ្ធនឹងចំហេះព្រៃ ក្នុងពេលដែលកម្ដៅក្ដៅកាន់តែខ្លាំងឡើងៗ

2023/08/07 08:40:17 pm        238

ព័រទុយហ្គាល់៖ អ្នកពន្លត់អគ្គិភ័យជាង ១.០០០នាក់ កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បាន និងកំពុងប្រឹងប្រយុទ្ធនឹងចំហេះព្រៃ នៅកណ្តាលប្រទេសព័រទុយហ្គាល់ ដែលបានបំផ្លាញផ្ទៃដីចំនួន ៧.០០០ហិកតា និងបណ្ដាលឲ្យមនុស្ស ១១នាក់ រងរបួសស្រាល។

សីតុណ្ហភាពបានឡើងលើសពី ៤០អង្សារសេ នៅក្នុងតំបន់មួយចំនួននៃប្រទេសព័រទុយហ្គាល់ ហើយអាជ្ញាធរ បាននិយាយថា ហានិភ័យពីចំហេះព្រៃ នឹងនៅតែ «ខ្ពស់ខ្លាំង ឬក្នុងកម្រិតអតិបរមា នៅទូទាំងប្រទេស» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ផ្ទៃដីប្រហែល ៧.០០០ហិកតា ត្រូវបានបំផ្លាញក្នុងតំបន់ Castelo Branco នៅភាគកណ្តាលនៃប្រទេស ប៉ុន្តែមេបញ្ជាការប្រតិបត្តិការពន្លត់អគ្គិភ័យលោក Jose Gulherme បាននិយាយថា ហានិភ័យដែលអាចកើតមានពីការឆាបឆេះនេះ អាចមានដល់ទៅ «ជាង ២០.០០០ហិកតា»។ លោក Gulherme បានប្រាប់អ្នកសារព័ត៌មានថា វាជាតំបន់ធំល្វឹងល្វើយដែលមានផ្ទះ និងភូមិដាច់ស្រយាលជាច្រើន ដោយបន្ថែមថា បរិវេណភ្លើងឆេះ បានលាតសន្ធឹងរួចហើយចម្ងាយ ៦០គីឡូម៉ែត្រ។

ផ្សែង និងផេះពីភ្លើង ដែលបានចាប់ផ្តើមឆេះ កាលពីថ្ងៃសុក្រ បានរាលដាលជាង ១៣០គីឡូម៉ែត្រ នៅភាគខាងកើត កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) ទៅកាន់ទីប្រជុំជន Fatima។ ជាមួយគ្នានេះ អ្នកពន្លត់អគ្គិភ័យ ៤០០នាក់បន្ថែមទៀត ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងចំហេះព្រៃដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុង Odemira ក្បែរឆ្នេរសមុទ្រភាគនិរតី។

មន្ត្រីសន្តិសុខស៊ីវិល លោក Tiago Bugio បាននិយាយថា អណ្តាតភ្លើងនៅក្រុង Odemira ត្រូវឆាបឆេះឡើងវិញ កាលពីថ្ងៃអាទិត្យ។ ការឆេះ ២កន្លែង នៅតែសកម្ម ប៉ុន្តែមួយភាគបីនៃចំហេះដែលធ្វើដំណើរឆ្ពោះទៅរកទីក្រុងទេសចរណ៍ភាគខាងត្បូងនៃទីក្រុង Algarve ឥឡូវនេះ ស្ថិតក្នុងការគ្រប់គ្រងហើយ។ តែយ៉ាងណាក្ដី អាជ្ញាធរបានព្រមានថា ហានិភ័យនៃចំហេះព្រៃ នៅតែមានកម្រិតខ្ពស់បំផុតទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm