ភាពយន្ត Barbie រកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ នៅកន្លែងលក់សំបុត្រ Box Office ទូទាំងពិភពលោក

2023/08/07 09:34:14 pm        208

យោងតាមក្រុមហ៊ុនចែកចាយស្ទូឌីយោ Warner Bros បានឲ្យដឹងថា ខ្សែភាពយន្ត Barbie រកប្រាក់បានរាប់ពាន់លានដុល្លារត្រឹមរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំង។

ស្ទូឌីយោ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា ភាពយន្តនេះនឹងបញ្ចប់នៅចុងសប្តាហ៍ជាមួយនឹង ១,០៣ពាន់លានដុល្លារ ក្នុងការលក់សំបុត្រនៅឯបញ្ជរលក់សំបុត្រ Box Office ទូទាំងពិភពលោក។ នេះមានន័យថា អ្នកដឹកនាំ Greta Gerwig បានក្លាយជាស្ត្រីដំបូងគេ ដែលសម្រេចបានបែបនេះ ក្នុងនាមជាអ្នកដឹកនាំរឿងទោល ហើយស្ទូដីយោ Warner Bros បានពណ៌នាការសម្រេចបាននេះថា ជា «ពេលវេលានៃប្រវត្តិសាស្ត្រ»។

លោក Jeff Goldstein ប្រធានផ្នែកចែកចាយក្នុងស្រុក នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «គ្មាននរណាម្នាក់នោះឡើយ ប៉ុន្តែលោកស្រី Greta Gerwig អាចនាំនិមិត្តរូបឆ្លងជំនាន់នេះ និងពិភពរបស់លោកស្រីទៅកាន់ជីវិតរស់រវើក តាមរយៈរឿងកំប្លែង រំជួលចិត្ត និងកម្សាន្ត ដោយប្រែក្លាយពិភពលោកទាំងមូលឲ្យទៅជាពណ៌ផ្កាឈូក»។

ខ្សែភាពយន្តពណ៌ផ្កាឈូកនេះ ទទួលបានការសរសើរពីអ្នករិះគន់ និងនាំឲ្យមានការថតរូបសែលហ្វី (Selfie) ជាច្រើន នៅក្នុងប្រអប់តុក្កតា ដែលបានដំឡើងនៅក្នុងរោងកុន នៅទូទាំងប្រទេសអង់គ្លេសផងដែរ។ ភាពយន្តដែលសម្តែងដោយតារាស្រី Margot Robbie ជា Barbie និងតារាប្រុស Ryan Gosling ជា Ken រកចំណូលបាន ៤៥៩លានដុល្លារនៅអាមេរិក និង ៥៧២លានដុល្លារ ជាអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm