ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺ និងប្រគល់រទេះជនពិការ ដល់ពលរដ្ឋ ស្រុកឱរ៉ាល់

2023/08/07 10:18:22 pm        103

កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ និងប្រគល់រទេះជនពិការ ចំនួន៥គ្រឿង ជូនដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

​ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ បាន នាំយកថ្នាំពេទ្យ និងរទេះជនពិការចំនួន ៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៩០នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន១១៥៧នាក់ ស្រី ៧៩៨នាក់ ស្ថិតនៅដែលជាតំបន់ដាច់ស្រយាលភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយសហការជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ស្រុក លោកអភិបាលស្រុក ឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី អនុប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ បានលើកឡើងរួមគ្នាថា ការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ មិនប្រកាន់គណបក្សនយោបាយនោះទេ ប៉ុន្តែក្រុមគ្រូពេទ្យ គឺជាគ្រូពេទ្យគណបក្សប្រជាជនកម្ពុជា ដោយធ្វើការព្យាបាលជំងឺដោយមិនប្រកាន់នោះទេ។ ហើយការព្យាបាលជំងឺនេះ ចុះមកដល់មូលដ្ឋានផ្ទាល់តែម្តង ព្រមទាំងរងចាំទទួលសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គ្រាន់តែបញ្ចប់ការបោះឆ្នោតនីតិកាលទី៧ រួចរាល់ហើយនោះ ក៏ក្រុមគ្រូពេទ្យបន្តបេសកកម្ម ចុះមកព្យាបាលភ្លាមៗ។

ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋក្នុងឃុំតាសាល ស្រុកឱរ៉ាល់ទាំងអស់ មានទឹកចិត្តសប្បាយរីករាយឥតឧបមា ដែលបានទទួលនូវអំណោយសុខមាលភាពដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានីនេះ និងសូមគោរពថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងគិតគូរ និងដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសលើសុខមាលភាពប្រជាជនទូទៅ។

នាឱកាសនោះឯកឧត្តម លេង ផាលី បានថ្លែងថា ក្នុងរយៈពេល១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៦ សីហា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត បានចំនួន១១១៦លើក ក្នុងនោះពិនិត្យ និងព្យាបាលជំងឺបានចំនួន ១១,៨៨៤,៥៣៥នាក់ (ដប់មួយលានប៉ែតសិបប្រាំបីម៉ឺន បួនពាន់ ប្រាំរយ សាមសិបប្រាំ នាក់) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងស្ម័គ្រចិត្ត ចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង ២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបានចំនួន ១០,៦៤៨,៧៥០ដូស (ដប់លានហុកសិបបួនម៉ឺនប្រាំបីពាន់ប្រាំពីររយហាសិប ដូស)ក្នុង២៥រាជធានី-ខេត្ត បានចំនួន ២ ភាគ៣ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៩៤,២២៦,៧៥០ដុល្លារ (ប្រាំរយកៅសិបបួនលាន ម្ភៃពីរម៉ឺន ប្រាំមួយពាន់ ប្រាំពីររយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm