
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿង បានធ្លាក់នៅរដ្ឋ California សហរដ្ឋអាមេរិក ស្របពេលព្យាយាមពន្លត់ភ្លើងឆេះព្រៃ Broadway Fireនៅជិតទីក្រុង Cabazon ស្ថិតក្នុងស្រុក Riverside ។
ក្រោយឧទ្ធម្ភាគចក្រ ២គ្រឿងប៉ះទង្គិចគ្នា ឧទ្ធម្ភាគចក្រមួយគ្រឿង បានចុះចតដោយសុវត្ថិភាពនៅក្បែរនោះ ចំណែកឯឧទ្ធម្ភាគចក្រមួយគ្រឿងទៀតធ្លាក់លើជើងភ្នំ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានពេលយប់ជ្រៅ ក្រុមអាជ្ញាធរ បានបញ្ជាក់ពីចំនួនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ៣នាក់ ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ ។
ជនរងគ្រោះរួមមានទាំងពីឡុតជាប់កិច្ចសន្យា ប្រធានអង្គភាពពន្លត់អគ្គិភ័យ CalFire និងកាពីទែនអង្គភាពពន្លត់អគ្គិភ័យ CalFire ។
ឧទ្ធម្ភាគច្រជួបឧបទ្ទេវហេតុនេះដែរ ប្រតិបត្តិការក្រោមកិច្ចសន្យាសម្រាប់អង្គភាពពន្លត់អគ្គិភ័យ CalFireដើម្បីពន្លត់ភ្លើងឆេះព្រៃ ស្របពេលដែលមូលហេតុដែលបណ្តាលឧទ្ធម្ភាគចក្រធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕