គ្រប់​មន្ទីរពេទ្យ​រដ្ឋ និងឯកជន ត្រូវ​ខិតខំ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​ក្នុង​បរិបទ​កូ​វីដ

2021/05/21 09:18:07 pm        973

ភ្នំពេញ ៖ ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ក្រសួងសុខាភិបាល​ បាន​លើកឡើងថា ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​អាច​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19 ​ក្នុងករណី​ចំ​បាច់ មុន​អនុញ្ញាត​ដល់​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ករណី​ខ្លះ ក៏​ត្រូវមាន​លើកលែង​ផងដែរ​។

មាន​ប្រសាសន៍ប្រាប់​BTV តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រោម​ នា​ថ្ងៃទី​២១ ខែឧសភា​នេះ លោក​វេជ្ជបណ្ឌិត ​ង៉ូ​វ កាង ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 ​នៅ​សែន​សុខ​១ និង​សែន​សុខ​ពីរ បានឱ្យដឹងថា ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​មន្ទីរ​ពេទ្យ​រដ្ឋ និង​ជន អាចធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19 មុន​អនុញ្ញាត​ដល់​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងករណី​ចាំបាច់ ដើម្បី​ការពារ​ កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-19​ ចូល​មន្ទីរពេទ្យ ប៉ុន្តែ​ករណីខ្លះ​ក៏​ត្រូវមាន​ការលើកលែង​ផងដែរ ពោលគឺ​អាស្រ័យ​ទៅលើ​ការវាយតម្លៃ​របស់​ក្រុមគ្រូពេទ្យ​នៅ​ទីតាំង​នោះ​។​លើសពីនេះ​លោក​វេជ្ជបណ្ឌិត បានស្នើដល់​មន្ទីរពេទ្យ​មួយ​ចំនួន​ មិនគួរ​មិន​ទទួល​ព្យាបាល​អ្នកជំងឺ​ដោយ​គ្មាន​ហេតុផល​នោះទេ​ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19​នេះ​។

គិត​ត្រឹម​ថ្ងៃទី​២១​ខែឧសភា​នេះ ក្រសួងសុខាភិបាល​សម្រេច​អនុញ្ញាត​ដល់​មន្ទីរពេទ្យ​ឯក​ចំនួន​៩០​នៅ​ទូទាំង​ប្រទេស អាចធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19​បាន និង​មន្ទីរពេទ្យ​ឯកជន​ចំនួន​៤​ទទួល​សម្រាក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​ ។​មន្ទី​រពេទ្យ​ទាំង​៤​នោះ ​រួមមាន​ ៖​ មន្ទីរ​ពេទ្យ​សង់​ត្រា​ល់​ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ​និង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ​។

បើតាម​លោក​វេជ្ជបណ្ឌិត ​ជា សំអាន ​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​មុនី​រ៉ែត សង្កាត់​ទូល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេង រាជធានី​ភ្នំពេញ បាន​ប្រាប់​BTV​ឱ្យដឹងថា ​បច្ចុប្បន្ន​មន្ទីរពេទ្យ​បាន​រៀបចំ​កន្លែង​ដាច់ដោយឡែក​ពីគ្នា​រវាង​អ្នកជំងឺ​កូ​វី​-19 និង​អ្នកជំងឺ​ទូទៅ ​ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ក្រៅពីនេះ ​លោក​វេជ្ជបណ្ឌិត​ បញ្ជាក់​ថា មន្ទីរពេទ្យ​បាន​បង្ហាញ​តម្លៃ​ច្បាស់លាស់​ទៅកាន់​អ្នកជំងឺ​កូ​វីដ​-19 ​ មុន​គាត់​សម្រេច​យល់ព្រម​ព្យាបាល​នៅទីនេះ​ ឫ​មិន​យល់​ ដោយ​មិនមែន​ការ​បង្ខិតបង្ខំ​នោះទេ​។

ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​អាច​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​ បាន ដោយ​ត្រូវ​ស្នើទៅ​ក្រសួងសុខាភិបាល ​និង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ ៖​ មា​នទី​តាំង​មូលដ្ឋាន​សុខាភិបាល​ឯកជន​សមស្រប​, ​មាន​ផ្លូវ និង​ចំណត​ផ្លូវ​សមស្រប ,​មាន​រថយន្ត​គិលានសង្គ្រោះ ​ដែល​មាន​បំពាក់​សម្ភារៈ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​,​មាន​បន្ទប់​សមស្រប​ដាក់​អ្នកជំងឺ​ព្យាបាល ដោយ​រក្សា​សុវត្ថិភាព​គ្រប់គ្រាន់​ និង​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់ និង​ទាន់​ពេលវេលា​មក​ក្រសួងសុខាភិបាល​ជាដើម​៕​

អត្ថបទ​ ៖​ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm