
ក្រោយរយៈពេលជាង ១សប្តាហ៍ ទឹកជំនន់ធ្ងន់ធ្ងរបង្ខំឲ្យពួកគេចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅទីក្រុងជូចូវ ស្ថិតនៅតំបន់ភាគខាងជើងប្រទេសចិន ប្រជាពលរដ្ឋក្នុងស្រុក ២រូប គឺអ្នកស្រី Li Yujie និងប្តីលោក Zhang Hongweiបានវិលត្រឡប់មកកាន់ផ្ទះស្វែងវិញ ដើម្បីស្វែងរករបស់របរដែលបានលិចនៅក្នុងភក់ និងកម្ទេចកម្ទី ។
អ្នកស្រី Liវ័យ ៤៧ឆ្នាំ ខណៈពេលបោសសម្អាតហាងរបស់គាត់ និយាយថា ខ្ញុំចង់តែយំទេ ប៉ុន្តែទឹកភ្នែកហូរអស់ទៅហើយ ។ ខ្ញុំមានអារម្មណ៍ថាមានបន្ទុកដ៏លើសលុបបំផុតពេលវិលត្រឡប់មកទីនេះវិញ ។ គាត់មិនអាចសម្អាតហាង បានទេ ។
ដោយឡែក លោក Zhangដែលជាប្តីរបស់អ្នកស្រី Liនិយាយថា លោកសង្ឃឹថា រដ្ឋាភិបាលនឹងយល់ព្រមផ្តល់សំណងខ្លះ ដើម្បីជួយដោះស្រាយការខូចខាតទាំងនេះ ។
ប្រជាពលរដ្ឋផ្សេងទៀត ទើបវិលត្រឡបមកស្វែងរកផ្ទះរបស់ពួកគេនៅក្នុងស្ថានភាពស្រដៀងគ្នានៅទីក្រុងជូចូវ ដែលស្ថិតនៅក្នុងចំណោមទីក្រុងនៅភាគខាងជើងប្រទេសចិន រងផលប៉ះពាល់ខ្លាំងបំផុតដោយសារទឹកជំនន់ ក្រោយព្យុះទីហ្វុង Doksuri ។
មនុស្សជាង ២០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ នៅទីក្រុងប៉េកាំង និងខេត្តហ៊ើប៉ី ចាប់តាំងពីទឹកជំនន់ចាប់ផ្តើម ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋាភិបាលចិន បានផ្តល់ជំនួយ ៤៨,៨ពាន់លានដុល្លារបន្ថែមទៀត សម្រាប់កិច្ចខិតខំជួយសង្រ្គោះ និងជួសជុលនៅតំបន់រងគ្រោះ ដែលរួមទាំងទីក្រុងប៉េកាំង ទីក្រុងធៀនជីន ខេត្តហ៊ើប៉ី និងខេត្តជីលីន៕