ក្រសួងអប់រំ ប្រកាសផ្ដល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្រ្ត សម្រាប់ឆ្នាំ២០២៣

2023/08/08 12:46:02 am        1.1 K

ភ្នំពេញ ៖  ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្ដល់ជាថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្រ្ត សម្រាប់ឆ្នាំ ២០២៣។ គម្រោងផ្ដល់ថវិកាស្រាវជ្រាវនេះ គឺបើកឱកាសដល់គ្រឹះស្ថានសិក្សារដ្ឋ ឯកជន ស្ថាប័នស្រាវជ្រាវ និងអ្នកស្រាវជ្រាវទាំងអស់។

​មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្ដល់ជា,ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្រ្ត សម្រាប់ឆ្នាំ២០២៣។ គម្រោងថវិកានេះ គឺមានគោលដៅរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ ឆ្លើយតបទៅនឹង

ទីផ្សារពលកម្ម និងសកលភាវូបនីយកម្ម។ 

តាមរយៈសេចក្ដីជូនដំណឹង បញ្ជាក់ថា ទំហំថវិកាគាំទ្រការស្រាវជ្រាវ អាចស្នើសុំក្នុងចន្លោះ ៤០ សិបលានរៀល រហូតដល់ ១២០លានរៀល ដោយផ្អែកលើប្រធានបទស្រាវជ្រាវ។ ការស្រាវជ្រាវ អាចមានរយៈពេល ១ឆ្នាំ ឬច្រើនជាងនេះ គិតចាប់ពីកាលបរិច្ឆេទចុះកិច្ចព្រមព្រៀង។ 

ចំពោះគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ដែលក្រសួងអប់រំ បើកឱកាសជូន គ្រឹះស្ថានសិក្សារដ្ឋ ឯកជន ស្ថាប័នស្រាវជ្រាវ និងអ្នកស្រាវជ្រាវ ផ្តោតលើ វិស័យកសិកម្មអនុវត្ត  ការលើកកម្ពស់ភាពជាមជ្ឈមណ្ឌលឧត្តមានុវត្តរបស់ស្ថាប័ន  បច្ចេកវិទ្យាឌីជីថល ផ្តោតលើមេកាត្រូនិច បច្ចេកវិទ្យា AI ឬបច្ចេកទេស AR- VR- XR

វិទ្យាសាស្ត្ររូបធាតុ  ការអភិរក្សកសិកម្ម ដើម្បីលើកកម្ពស់គុណភាពដី តុល្យភាពរវាង Fauna និង Flora និង ការទប់ស្កាត់ការហូរច្រោះ និងការសឹករិចរិលនៃដីកសិកម្ម។

ការដាក់ពាក្យស្នើសុំត្រូវភ្ជាប់ជាមួយ លិខិតស្នើសុំចូលរួមប្រកួតប្រជែងថវិកាមូលនិធិ (Cover Letter) ២.ប្រវត្តិរូបសង្ខេបនៃអ្នកស្នើសុំ (CV of Applicants /Researchers) ការសង្ខេបព័ត៌មានស្តីពីស្ថាប័ន ឬក្រុមហ៊ុន(Profile of the Company/Organization) និង គម្រោងសំណើស្រាវជ្រាវ (៣-៥ទំព័រ)។

សំណុំពាក្យស្នើសុំ ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំជាទម្រង់ PDF តែមួយ (1File) រួចផ្ញើមកអ៊ីម៉ែល [email protected] Subject: RCI Application of (name of applicant/company)for (name of the priority topics as stated in the table above)។

ចំពោះកាលបរិច្ឆេទនៃការឈប់ទទួលសំណុំពាក្យស្នើសុំ មិនត្រូវបានកំណត់ឡើយ ប៉ុន្តែការពិនិត្យជ្រើសរើសគម្រោងស្រាវជ្រាវ នឹងត្រូវធ្វើឡើងរៀងរាល់ ១ ត្រីមាសម្តង។ ដោយឡែកការជ្រើសរើសគម្រោងស្រាវជ្រាវសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ នឹងកំណត់ត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        136
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm