ក្រុមរៀបចំពិធីបុណ្យកាយារិទ្ធិពិភពលោកកូរ៉េខាងត្បូង ត្រៀមខ្លួនការមកដល់របស់ព្យុះទីហ្វុង និងដោះស្រាយបញ្ហារលកកម្តៅ

2023/08/08 01:05:11 am        332

នៅថ្ងៃចន្ទនេះ ក្រុមអ្នករៀបចំព្រឹត្តការណ៍កាយរិទ្ធិពិភពលោកកូរ៉េខាងត្បូង បានសន្យាធានាសុវត្ថិភាពរបស់អ្នកចូលរួម ស្របពេលក្តីបារម្ភកើនឡើងពីរលកកម្តៅ និងព្យុះទីហ្វុងខិតជិតមកដល់។

 រថយន្តក្រុងមានម៉ាស៊ីនត្រជាក់ ត្រូវបានផ្តល់ជូនដល់អ្នកត្រូវការសម្រាកពីកម្តៅ ស្របពេលដែលអ្នកចូលរួមខ្លះទៀត ទទួលបានដបទឹកត្រជាក់ពីរថយន្ត ឬអង្គុយនៅផ្លូវក្រោមដីមានប្រព័ន្ធបំភាយទឹកតាមរុក្ខវិថីរៀបចំព្រឹត្តការណ៍។ 

 ដោយឡែក ការប្រគុំតន្រ្តីរបស់ក្រុមតារាចម្រៀង K-popដែលពីមុនគ្រោងនឹងធ្វើឡើងនៅទីតាំងបោះជំរំកាលពីថ្ងៃអាទិត្យនោះ ត្រូវបានលើកពេលទៅថ្ងៃសុក្រសប្តាហ៍នេះវិញ ហើយនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានបាល់ទាត់ Jeonju World Cup ដែលស្ថិតនៅចម្ងាយប្រហែល ៥៣គ.មពីទីតាំងដើម។

 យោងតាមការព្យាករណ៍ឧតុនិយមចុងក្រោយ បានឲ្យដឹងថា ព្យុះទីហ្វុង Kanunកំពុងតែធ្វើដំណើរយឺតៗឆ្ពោះទៅកាន់កូរ៉េខាងត្បូង ហើយគេរំពឹងថា វានឹងបោកបក់ឆ្លងកាត់តំបន់ភាគខាងត្បូងប្រទេសនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ 

 ក្រុមអ្នករៀបចំព្រឹត្តការណ៍កាយារិទ្ធិពិភពលោក បានលម្អិតពីវិធានការទប់ទល់សម្រាប់ស្ថានភាពព្យុះទីហ្វុង ក្នុងនោះទីភ្នាក់ងារពាក់ព័ន្ធ និងជម្រកបណ្តោះអាសន្នជាង ៣៤០កន្លែង ត្រូវបានរៀបចំ។

 ដោយក្រុមកាយារិទ្ធិភាគច្រើនបានចាកចេញទៅវិញមុនអស់ ក្រុមអ្នករៀបចំព្រឹត្តការណ៍នេះ បានរងការរិះគន់យ៉ាងខ្លាំងពីឪពុកម្តាយ និងសាធារណជន សម្រាប់កង្វះខាតការត្រៀមខ្លួនសម្រាប់រលកកម្តៅដ៏ក្តៅខ្លាំង និងសុវត្ថិភាព។

 ទោះបីជាយ៉ាងណាក៏ដោយ លោក Kim Hyun-Sookគឺជារដ្ឋមន្រ្តីក្រសួងសមភាពយ៉េនឌ័រ និងគ្រួសារ និងជាសហប្រធានគណៈកម្មាធិការរៀបចំព្រឹត្តការណ៍កាយារិទ្ធិពិភពលោក និយាយថា បើទោះបីជាជួបការលំបាក បង្កឡើងដោយសារតែរលកកម្តៅក្តៅបំផុត និងព្យុះទីហ្វុងខិតជិតមកដល់ក៏ដោយ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានការថា ព្រឹត្តការណ៍កាយារិទ្ធិពិភពលោក ត្រូវបានសន្និដ្ឋានប្រកបដោយសុវត្ថិភាព តាមរយៈការតាមដានស្ថានភាពនៅហ្នឹងកន្លែង និងលើកឡើងបញ្ហាណាមួយដែលកើតមាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm