ប្រទេសចិន និងសហភាពអឺរ៉ុប បានព្រមព្រៀងរៀបចំរួមគ្នាសម្រាប់កិច្ចប្រជុំកំពូលចិន-អឺរ៉ុបនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានឈានដល់កិច្ចព្រមព្រៀងមួយអំឡុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសចិន បាននិយាយថាភាគីទាំងពីរបានព្រមព្រៀងថា លោក Barrel និងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅសរទរដូវនេះ ដើម្បីបើកកិច្ចសន្ទនាជាយុទ្ធសាស្ត្រ។
តាមសេចក្តីរាយការណ៍ លោក Borrell បានប្រាប់លោក Wang ថា លោកទន្ទឹងរងចាំការធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូល និងជំរុញទំនាក់ទំនងចិន-អឺរ៉ុបបន្ថែមទៀត។
ក្រសួងបាននិយាយថា លោក Borrell បានបញ្ជាក់ពីធម្មជាតិនៃការពឹងពាក់គ្នានៃយុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់នឹងផ្លូវ ដែលមានបំណងបង្កើតតំបន់សេដ្ឋកិច្ចដ៍ធំ។
សហភាពអឺរ៉ុប បានប្រកាសថា យុទ្ធសាស្ត្រច្រកទ្វារសកលក្នុងឆ្នាំ២០២១ ដើម្បីវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខាងក្រៅប្លុកនេះ។ អឺរ៉ុបមានផែនការប្រមូលការវិនិយោគរហូតដល់ ៣០០ពាន់លានអឺរ៉ូ ឬប្រមាណ ៣៣០ពាន់លានដុល្លារ។