WHO ​ប្រកាស​ពី​ការ​ធ្លាក់​ចុះ​ច្រើន​លើ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 នៅ​អឺរ៉ុប​កាលពី​ខែ​កន្លង​ទៅ​

2021/05/21 09:24:23 pm        149

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​បាន​កត់ត្រា​ការ​ធ្លាក់​ចុះ​ចំនួន​ ៦០% ក្នុង​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​កាលពី​ខែ​កន្លងទៅ ដោយ​សាទរ​ដល់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ ខណៈ​ឧបទ្វីប​នេះ​គ្រោង​នឹង​បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ ប៉ុន្តែជំហាន​រីកចម្រើន​នេះ​មាន​លក្ខណៈ​ផុយ​ស្រួយ​។​

​កាលពី​ថ្ងៃ​ពុធ រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​ ២៧​ប្រទេស​បាន​ព្រមព្រៀង​ថា ​ប្លុក​នេះ​នឹង​បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ​ស្វាគមន៍​អ្នកដំណើរ​ដែល​មិន​ចាំ​បាច់ ដែល​បាន​ចាក់​សាំង​រួច​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​ត្រឹម​តែមួយ​ដូ​ស ព្រមទាំង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​មកពី​ប្រទេស​ក្នុង​តារាង ​ជាទី​ដែល​វីរុស​កូ​រ៉ូ​ណា​អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​។ យោង​តាម​សេចក្ដី​ពង្រាង​នៃ​គោលការណ៍​នានា​ ដែល​សារព័ត៌មាន New York Times ទទួល​បាន​គោលការណ៍​ផ្សេងៗ​ត្រូវ​បាន​ដាក់​ចេញ​ ដើម្បី​ក្លាយ​ជា​គោលនយោបាយ​ផ្លូវការ​នៅ​សប្ដាហ៍​ក្រោយ និង​អាច​ត្រូវ​បាន​អនុវត្តន៍​ភ្លាមៗ​។ ក្រោម​ផែន​ការ​របស់​សហភាព​អឺរ៉ុប ប្លុក​នេះ​នឹង​ទទួលយក​អ្នកទេស​ចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ យ៉ាង​ហោច​ណាស់​ ២​សប្ដាហ៍​មុន​ការ​មក​ដល់​របស់​ពួកគេ ដោយ​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ជាច្រើន​ ដែល​ត្រូវ​បាន​អនុម័តដោយ​និយតករ​របស់​សហភាព​អឺរ៉ុប​ខ្លួនឯង ឬ​អង្គការ​សុខភាព​ពិភពលោក​។ វ៉ាក់​សាំង​ទាំង​នោះ​រួមមាន AstraZeneca, Johnson & Johnson, Moderna, Pfizer-BioNTech និង Sinopharm​។

​ប្រទេស​ភាគច្រើន​ទំនងជា ​នឹង​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​នានា​តាម​ដំណាក់កាល ​និង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ក្នុងចំណោម​ប្រទេស​ទាំងនោះ ដូចជា​ប្រទេស​ក្រិ​ក​បាន​លុបចោល​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រួច​ទៅ​ហើយ​ សម្រាប់​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​រួច ឬ​អ្នក​ទាំងឡាយ​ដែល​ធ្វើ​តេស្ត​អវិជ្ជមាន​ជំងឺ​ COVID-19 តាម​ប្រព័ន្ធ PCR រយៈពេល​ជាង ​៧២​ម៉ោង​។ ចក្រភព​អង់គ្លេស បារាំង អេ​ស្ប៉ា​ញ ប៉ូឡូញ អ៊ីតាលី និង​ប្រទេស​ផ្សេងទៀត​ក្នុង​ប្លុក​នេះ បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​រឹត​ត្បិត​រួច​ទៅ​ហើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm