កូនប្រុសរបស់តារាសម្ដែងភាពយន្តអេស្ប៉ាញ សារភាពថា បានសម្លាប់ជនជាតិកូឡុំប៊ីយ៉ាងព្រៃផ្សៃ នៅកោះទេសចរណ៍ថៃ

2023/08/08 01:59:40 am        376

ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានរាយការណ៍ថា កូនប្រុសរបស់តារាសម្ដែងភាពយន្តដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ លោក Rodolfo Sancho បានសារភាពថា ខ្លួនបានសម្លាប់ និងកាប់បំបែកសពគ្រូពេទ្យវះកាត់កែសម្ផស្សជនជាតិកូឡុំប៊ីម្នាក់ នៅលើកោះ Phangan( ផៈង៉ាន់) របស់ប្រទេសថៃ មុនពេលប៉ុនប៉ងបិទបាំងអំពើឧក្រិដ្ឋកម្មនេះ។

ការសារភាពនេះ កើតឡើងបន្ទាប់ពីសាកសពមនុស្សត្រូវបានគេរកឃើញនៅកន្លែងចាក់សំរាមមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) នៅលើកោះដ៏ល្បីល្បាញមួយ សម្រាប់ភ្ញៀវទេសចរធ្វើពិធីជប់លៀងព្រះចន្ទពេញវង់។

នគរបាលបាននិយាយថា បុរសជនជាតិអេស្ប៉ាញវ័យ ២៩ឆ្នាំ ឈ្មោះ Daniel Sancho Bronchalo ក៏បានសារភាពដែរថា បានបោះចោលរាងកាយផ្នែកខ្លះទៅក្នុងសមុទ្រ។ បំណែកនៃសាកសពជាច្រើនទៀត ត្រូវបានគេរកឃើញ នៅក្នុងបន្ទប់សណ្ឋាគារ ដែលគេជឿថា ការសម្លាប់នេះ បានកើតឡើងនៅទីនេះ។

យោងតាមការផ្សាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Thai PBS បានឲ្យដឹងថា រូបភាពវីដេអូពី CCTV (កាមេរ៉ាសុវត្ថិភាព) បានបង្ហាញឲ្យឃើញលោក Bronchalo និងលោក Edwin Arrieta Arteaga ដែលជាជនជាតិកូឡុំប៊ីវ័យ ៤៤ឆ្នាំ ជិះកង់ជាមួយគ្នាប៉ុន្មានថ្ងៃ មុនពេលដែលសាកសពត្រូវបានប្រទះឃើញ។ ចំណែកឯសារព័ត៌មាន NationThailand.com បានផ្សាយថា នគរបាលបាននិយាយថា លោក Bronchalo និងលោក Arteaga គឺជាគូស្នេហ៍នឹងគ្នា។

គួរបញ្ជាក់ដែរថា ឪពុករបស់លោក Bronchalo ឈ្មោះ Rodolfo Sancho មានភាពល្បីល្បាញ ដោយសារការសម្ដែងរបស់លោកនៅក្នុងភាពយន្ត ដែលមានចំណងជើងថា «Isabel» «The Ministry of Time» និង «Hospital Central»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm