មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ផ្លូវការ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ

2021/05/21 10:08:35 pm        496

ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ​ដែលមាន​នាទី​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម ​និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ ​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​២០​ ខែឧសភា ឆ្នាំ​២០២១​នេះ​។

នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើកដំបូង ឯកឧត្តម អ៊ូ​ក សោភ័ណ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បាន​ចាត់ទុក​ វត្តមាន​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា គឺជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​សម្រាប់​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ថៃ​ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ ដែល​បាន​បំផ្លិចបំផ្លាញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​រយៈពេល​ជាង ​១​ឆ្នាំ​កន្លងមកនេះ​។

ក្នុងឱកាស​នោះ ឯកឧត្តម​បាន​ជម្រាប​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ទប់ទល់​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សំដៅ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ឡើងវិញ ​តាមរយៈ​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣​ ការបង្កើត និង​ចូលរួម​ប្លុក​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ ​និង​កំណែទម្រង់​ផ្សេងៗ ​ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅក្នុង​ប្រទេស​។ វត្តមាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ​មាន​កាតព្វកិច្ច​ចូលរួម​ជំរុញ​ផ្សព្វផ្សាយ​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​ ព្រមទាំង​ផ្លាស់ប្តូរ​ព័ត៌មាន ​និង​ចំណេះដឹង​ផ្សេងៗ​រវាង​សមាជិក រាប់​តាំងពី​ការ​ធ្វើ​អាជីវកម្ម ​ការលើកកម្ពស់​គុណភាព​ទំនិញ​-​សេវាកម្ម ការ​ជំរុញ​ផលិតកម្ម ​និង​ផ្គត់ផ្គង់​ទីផ្សារ ព្រមទាំង​ការ​សម្របសម្រួល​ និង​ចរចា​ជាមួយ​ស្ថាប័នរដ្ឋ​ទាំង​ក្នុង​ប្រទេស​ថៃ ​និង​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​សមាជិក​។

យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ​បាន​ឲ្យ​ដឹងថា ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ​មានតម្លៃ ៧,៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ធ្លាក់ចុះ ២៣% ធៀប​នឹង​ឆ្នាំ​២០១៩ ​ដែល​មាន​ទឹកប្រាក់ ៩,៤​ពាន់​លាន​ដុល្លារ​។​ ក្នុងនោះ ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ថៃ មានតម្លៃ ១,១៥​ពាន់​លាន​ដុល្លារ​។ ​ដោយឡែក​ ការ​នាំ​ចូល​ពី​ថៃ​ មក​កម្ពុជា មានតម្លៃ ៦,១​ពាន់​លាន​ដុល្លារ​។ មុខទំនិញ​ដែល​កម្ពុជា​ នាំ​ចេញទៅ​ទីផ្សារ​ថៃ ភាគច្រើន​ជា​ផលិតផល​កសិកម្ម ​ខណៈ​ផលិតផល​នាំចូល​ពី​ថៃ មាន​ដូចជា​ រថយន្ត ប្រេងឥន្ធនៈ ជី​កសិកម្ម ​ផលិតផល​ចំណីអាហារ និង​គ្រឿង​ថែ​សម្រស់​ជាដើម​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm