ម្ចាស់ផ្ទះអូស្រ្តាលីឈ្នះដាណឺម៉ាកឡើងវគ្គ ៨ ក្រុមចុង​ក្រោយ​បាល់ទាត់​នារី​ពិភព​លោក

2023/08/08 06:51:29 pm        280

ក្រុមសហម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំនេះអូស្រ្តាលី នៅមិនទាន់​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ឡើយ​នៅ បាល់ទាត់នារីពិភពលោក ២០២៣ លើទឹកដីរបស់ខ្លួនក្រោយយកឈ្នះដាណឺម៉ាក ២-០។

Caitlin Foord រកបានគ្រាប់នាំមុខឱ្យអូស្រ្តាលីនៅនាទីទី ២៩ វគ្គទី ១ មុនពេលវគ្គទី ២ អូស្រ្តាលី​រក​បាន​គ្រាប់ធានាជ័យជំនះនៅនាទីទី ៧០ ដោយ Hayley Raso។

ជ័យជំនះនេះធ្វើឱ្យក្រុមនារីអូស្រ្តាលីនឹងបន្តទៅវគ្គ ៨ ក្រុម​ចុង​ក្រោយ​ថ្ងៃ​សៅរ៍​នេះ​ជួប​អ្នក​ឈ្នះ​រវា​ង​បារាំង រឺម៉ារ៉ុក។

កីឡាការិនីដែលពេញដោយបទពិសោធ Sam Kerr ក៏បានចូលលេងជាលើកដំបូងផងដែរឆ្នាំនេះ ក្រោយ​ផ្លាស់ប្តូរចូលជំនួស Hayley Raso ១០ នាទីចុងក្រោយ។

រំលឹកថា អូស្រ្តាលីធ្លាប់ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​ម្តង​កាល​ពី​ឆ្នាំ២០១៥។

ចំណែកដាណឺម៉ាកដែលបង្ហាញខ្លួននៅ World Cup លើកដំបូងតាំងពីឆ្នាំ ២០០៧ នោះ ក៏​បាន​ឈាន​ដល់​វគ្គ ១៦ ក្រុមចុងក្រោយលើកដំបូងដែរក្នុងរយៈពេល ២៨ ឆ្នាំ។

ងាកមកការប្រកួតមួយគូទៀត អតីតក្រុមលេខ ៣ ឆ្នាំ ២០១៥ អង់គ្លេស​ព្រលឹង​ចុង​សក់​ទំរាំ​ឆ្លង​ផុត​វគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះនីហ្សេរីយ៉ាដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។

នីហ្សេរីយ៉ា មិនអាចធ្វើអ្វីបានឡើយទោះអង់គ្លេសសល់គ្នាតែ ១០ នាក់នៅពេល Lauren James ទទួល​បានកាតក្រហមនៅនាទីទី ៨៧ តែម៉ោងបន្ថែម ១៥ នាទីពីរដងក៏នៅតែគ្មានគ្រាប់បាល់។

វគ្គ ១១ ម៉ែត្រកាត់សេចក្តីអង់គ្លេសស៊ុតមុនតែមិនសំរេចដោយ Georgia Stanway តែ​នីហ្សេរីយ៉ា​ក៏​ស៊ុត​មិនចូលដែរ ២ ជើងផ្ទួនៗ ខណៈកីឡាការិនី Chloe Kelly ជាអ្នកសម្រេច​គ្រាប់​ជ័យ​ជំនះ​ឱ្យ​អង់​គ្លេស ៤-២ លើនីហ្សេរីយ៉ា។

អង់គ្លេសនឹងបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយរង់ចាំជួបអ្នកឈ្នះរវាងកូឡុំប៊ី រឺសាម៉ាអ៊ីក៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm