ឯកឧត្តម គីម រិទ្ធី៖ ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាម តែមួយគត់ដែលអាចផ្តល់ ឈាមប្រកបដោយចីរភាព

2023/08/08 07:01:46 pm        308

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាម តែមួយគត់ដែលអាចផ្តល់ ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅជួយ សង្គ្រោះអាយុជីវិត​ជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។

ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ នាព្រឹកថ្ងៃទី ០៧ខែសីហា ម្សិលមិញនេះ នៅក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីព្រះសង្ឃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ​និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បាន សម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណ​ចំពោះវត្តមាន របស់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការ​បរិច្ចាគឈាម​នាពេលនេះ ​ដែលនេះគឺជាផ្នែក ​មួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោម​ពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។

ឯកឧត្តមក៏បានលើកឡើង អំពីអត្ថប្រយោជន៍របស់បងប្អូន ដែលជាអ្នកបរិច្ចាគឈាម ផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង​ និងជម្ងឺផ្សេងៗជាច្រើនទៀត ហើយក៏ ទទួល​បាននូវការសរសើរ ​និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ​ជាពិសេសទៅ ទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម​ និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួន ត្រូវការ​ឈាមបន្ទាន់ ។

តាមការបញ្ជាក់ពីពេទ្យជំនាញ បានអះអាងថា ការអ្នកបរិច្ចាគឈាម​ គឺទទួលបានការ ពិនិត្យ​សុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ​ហើយលក្ខខណ្ឌនៃការផ្តល់ឈាម ​គឺត្រូវមាន​ អាយុចាប់ពី ១៨ឆ្នាំដល់ ៥៥ឆ្នាំ ​មានទម្ងន់តិចបំផុត ​៤៥គីឡូក្រាម ​ក្នុងនោះចំពោះស្ត្រីអាច ផ្តល់ឈាម​បានក្នុងរយៈពេល ៤ខែម្តង ​ចំណែកឯបុរសអាច​ផ្តល់​ឈាម​បាន​ ក្នុងរយៈពេល ៣ខែ ម្តង។

សូមបញ្ជាក់ថា ​ឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់បងប្អូន ​នាពេល នេះសរុបចំនួន ​៩៤នាក់ ​ក្នុងចំណោមអ្នកចូលរួមសរុប​ ១១៦នាក់ ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm